កិច្ចប្រជុំស្តីពីផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីនៅកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូប​នីយកម្មថ្នាក់ជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីនៅកម្ពុជា នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។ កិច្ចប្រជុំបានឯកភាពជំរុញការរៀបចំផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដី ដើម្បីធានាបាននូវការកំណត់តំបន់អភិវឌ្ឍន៍ទីក្រុង តំបន់ទីប្រជុំជន និងតំបន់ជនបទ ប្រកប​ដោយ​ផាសុកភាព ទីធ្លារបៃតង និងចីរភាពជូនប្រជាពលរដ្ឋ៕ by AKP (រូបថត៖ ក្រសួងមហាផ្ទៃ)

អត្ថបទដែលជាប់ទាក់ទង