គ្រឿងចក្រលើកដាក់កុងតឺន័រ ប្រភេទ QC ចំនួន ២ គ្រឿង និងប្រភេទ RTG ចំនួន ៦ គ្រឿង ត្រូវបានដឹកជញ្ជូនពីប្រទេសជប៉ុន មកដល់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ ៖ នាវេលាពេលព្រឹក ថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែ ប្រភេទ QC ចំនួន ២ គ្រឿង និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលាន ប្រភេទ RTG ចំនួន ៦ គ្រឿង ត្រូវបានដឹកជញ្ជូនពីរោងចក្រ Oita ប្រទេសជប៉ុន មកដល់ ចំណតផែកុងតឺន័រថ្មីប្រវែង ២៥៣ ម៉ែត្រ របស់ កសស ប្រកបដោយសុវត្ថិភាព។ គ្រឿងចក្រថ្មីៗទាំងអស់នេះ ដែល កសស បានបញ្ជាទិញពីក្រុមហ៊ុនជប៉ុន MITSUI E&S Co., Ltd ។
ការបំពាក់គ្រឿងចក្រថ្មីៗទាំងនេះ គឺដើម្បីបង្កើនសមត្ថភាពរបស់ កសស ក្នុងការឆ្លើយតបទៅនឹងកំណើននៃតម្រូវការ ក្នុងការលើកដាក់ផ្ទេរ-ផ្ទុកកុងតឺន័រ ក្នុងបរិបទការអភិវឌ្ឍ និងភាពរីកចំរើន នៃសេដ្ឋកិច្ចកម្ពុជា៕ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)
អត្ថបទដែលជាប់ទាក់ទង