ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអនុញ្ញាតឱ្យក្រុមការងារនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ដឹកនាំដោយឯកឧត្តម ហ៊ឺ វីរៈ ប្រធាននាយកដ្ឋាន ព្រមទាំងសហការីចូលជួបសម្តែងការគួរសម
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអនុញ្ញាតឱ្យក្រុមការងារនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ដឹកនាំដោយឯកឧត្តម ហ៊ឺ វីរៈ ប្រធាននាយកដ្ឋាន ព្រមទាំងសហការីចូលជួបសម្តែងការគួរសម ដើម្បីរាយការណ៍ជូនអំពីផែនការការងាររបស់នាយកដ្ឋាន និងទទួលអនុសាសន៍ដឹកនាំ។ ឯកឧត្តម ហ៊ឺ វីរៈ បានធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តមប្រធាននូវបណ្តាគម្រោងសកម្មភាពនានា ព្រមទាំងចក្ខុវិស័យសម្រាប់ការដឹកនាំនាយកដ្ឋាន សម្រាប់ឆ្នាំ២០២៤-២០២៥៕ អរគុណសន្តិភាព