ក្រៅពីវៀតណាម ព្យុះទីហ្វុងយ៉ាកជីដែលវិវត្តន៍ទៅជាព្យុះស្ឃរា នឹងធ្វើឱ្យខេត្តមណ្ឌលគីរី រតនគិរី និងស្ទឹងត្រែង ប្រឈមនឹងទឹកជំនន់រហ័សពីថ្ងៃទី០៨ ដល់១១ កញ្ញា ២០២៤
វៀតណាម ៖ ក្រៅពីវៀតណាម ព្យុះទីហ្វុងយ៉ាកជីដែលវិវត្តន៍ទៅជាព្យុះស្ឃរា នឹងធ្វើឱ្យខេត្តមណ្ឌលគីរី រតនគិរី និងស្ទឹងត្រែង ប្រឈមនឹងទឹកជំនន់រហ័សពីថ្ងៃទី០៨ ដល់១១ កញ្ញា ២០២៤។
គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា MRC បានចេញសេចក្តីព្រមានឱ្យបណ្តាប្រទេសនៅជាប់ដងទន្លេមេគង្គត្រូវ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះកំលាំងដ៏បំផ្លិចបំផ្លាញនៃព្យុះស្ឃរាយ៉ាកជី ដែលរួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម ដោយសង្កត់ធ្ងន់ថា វាគឺជាព្យុះដ៏កំណាចបំផុតនៅសមុទ្រខាងកើតក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ។
ការព្យាករណ៍របស់គណៈកម្មការទន្លេមេគង្គ នៅថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឥទ្ធិពលព្យុះសង្ឃរាយ៉ាក់ជី នឹងធ្វើឱ្យមានភ្លៀងធ្លាក់ជោគជាំនៅភាគខាងជើងប្រទេសឡាវ អាចបណ្តាលឱ្យមានទឹកជំនន់នៅតំបន់ទំនាប ទឹកជំនន់ភ្លាមៗនៅតាមដងទន្លេ និងព្រែកតូចៗ រួមនឹងការបាក់ដីនៅតាមជម្រាលភ្នំ។ បន្ថែមលើនេះ ដោយសារឥទ្ធិពលដ៏ខ្លាំងក្លានៃព្យុះមួយនេះ ចាំបាច់ត្រូវប្រុងប្រយ័ត្នចំពោះហានិភ័យនៃបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងខ្យល់កំបុតត្បូង។
បន្ថែមលើនេះ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខាងលើ និងខាងកើតអាងទន្លេមេគង្គក្រោម អាចនឹងបណ្តាលឱ្យទឹកជំនន់រហ័ស កើតមាននៅក្នុងខេត្តចំនួន៣ របស់កម្ពុជា រួមាន ខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងខេត្តរតនគិរី ក៏ដូចជា ខេត្តខាំមួន និងខេត្តអត្តាពើ ក្នុងប្រទេសឡាវ និង ក្នុងប្រទេសវៀតណាម៕ by Kohsantepheap Daily
អរគុណសន្តិភាព