សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើ​ឲ្យ​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ការ​ផ្ដន្ទា​ទោស​អ្នក​បើក​បរ​ស្រវឹង​បុក​មនុស្ស​ស្លាប់​៤​នាក់ របួស៤នាក់ ​នៅ​ស្ពាន​ឫស្សីកែវ​ ក្រោយ​តុលាការ​កាត់​ទោស​ដាក់​ពន្ធនាគារ​៥​ឆ្នាំ

ភ្នំពេញ ៖ សម្ដេចធិបតី ប្រគល់ភារកិច្ចឱ្យក្រសួងយុត្តិធម៌ ប្រើអំណាចអធិបញ្ជារបស់ខ្លួនតាមច្បាប់ដែលតាមគោលការណ៍ ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ត្រូវប្ដឹងទៅឧទ្ធរណ៍ពិនិត្យមើលថាគ្រប់គ្រាន់តាមច្បាប់ជាធរមាន ឬនៅ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឱ្យស្លាប់មនុស្ស៤នាក់ ចំណុចស្ដុបស្ពាន ឫស្សីកែវ ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខ័ណ្ឌឫស្សីកែវ ដោយសម្ដេចបានស្នើពិនិត្យមើលការធ្វើវិសោធនកម្មដើម្បីបង្កើនទម្ងន់ទោសនៅពេលក្រោយ និងស្នើដល់ស្ថាប័នអយ្យការពិនិត្យការអនុវត្តច្បាប់ឱ្យបានម៉ឺងមាត់ចំពោះជនណាដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គម។
នេះបើតាមប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រជូន​និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង