Detail Top Banner

សត្វខ្លាចំនួន ៤៧ក្បាល តោ៣ក្បាល និងខ្លារខិន ១ក្បាល បានងាប់នៅក្នុងសួនសត្វភាគខាងត្បូងប្រទេសវៀតណាម

វៀតណាម៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បាននិយាយថា សត្វខ្លាចំនួន ៤៧ក្បាល តោ៣ក្បាល និងខ្លារខិន ១ក្បាល បានងាប់នៅក្នុងសួនសត្វភាគខាងត្បូងប្រទេសវៀតណាម ដោយសារជំងឺផ្តាសាយបក្សី។
យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ថា សត្វទាំងនោះបានស្លាប់នៅឧទ្យានឯកជន My Quynh safari ក្នុងខេត្ត Long An និងសួនសត្វ Vuon Xoai ក្នុងទីក្រុង Dong Nai ជិតទីក្រុងហូជីមិញ។
តាមលទ្ធផលតេស្តរបស់មជ្ឈមណ្ឌលជាតិសម្រាប់ការវិនិច្ឆ័យសុខភាពសត្វ សន្និដ្ឋានថា សត្វបានស្លាប់ “ដោយសារតែវីរុស H5N1 ប្រភេទ A” ។
គ្មានបុគ្គលិកសួនសត្វណាម្នាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយសត្វដែលឆ្លងជំងឺនេះទេ៕​ by VNA
អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង