Detail Top Banner

ជំងឺខាន់លឿងលើស្បែក និងភ្នែក (Ictère) អាចជាជំងឺមហារីកលំពែងបាន

សូមប្រុងប្រយ័ត្ន ជំងឺខាន់លឿងលើស្បែក និងភ្នែក (Ictère) អាចជាជំងឺមហារីកលំពែងបាន!
ក) អ្វីជាមហារីកលំពែង?
មហារីកលំពែង ជាជំងឺកំរ (rare) តែកាចសាហាវ (agressif) ហើយភាគច្រើនកើតលើមនុស្សប្រុសអាយុចាប់ពី ៤០ឆ្នាំឡើងទៅ។ ៨០%នៃជំងឺនេះ ភាគច្រើនកើតនៅក្បាលលំពែងជាងខ្លួននិងកន្ទុយលំពែង។
ខ) មូលហេតុ និងកត្តារួមផ្សំ (Causes et facteur de risque)
គេនៅមិនទាន់រកឃើញអំពីមូលហេតុពិតប្រាកដនៃជំងឺមហារីកលំពែងនេះនៅឡើយទេ ប៉ុន្តែមានកត្តារួមផ្សំមួយចំនួនដែលអាចបង្កអោយមានជំងឺមហារីកនេះ៖
– ទឹកនោមផ្អែម
– រលាកលំពែងរ៉ាំរ៉ៃ
– ស្រា និងបារី
– អាហារសំបូរទៅដោយខ្លាញ់ និងសាច់សត្វ
– និងកត្តាដំណពូជផ្សេងៗទៀត
គ) រោគសញ្ញា
– គេពិបាកនឹងឃើញរោគសញ្ញាជាក់លាក់ណាស់ វាកើតឡើងដោយស្ងៀមស្ងាត់ ហើយអ្នកជំងឺអាចឈឺនៅចុងដង្ហើម ដែលធ្វើអោយអ្នកជំងឺមិនសូវឃ្លាន ឬថយចំណង់អាហារ។
– អាចរាគមួល
– មានទឹកនោមផ្អែម
– ឡើងលឿង នៅលើស្បែក និងភ្នែក
– ស្រកទម្ងន់
ឃ) ការព្យាបាល
ការព្យាបាលគឺអាស្រ័យទៅលើទីតាំងរបស់ដុំមហារីក ដោយពឹងផ្អែកទៅលើវិធីវះកាត់។ គ្រូពេទ្យវះកាត់ នឹងកាត់យកបំណែកណាមួយនៃលំពែងដែលមានដុំមហារីក។ ក្រោយវះកាត់រួច អ្នកជំងឺអាចត្រូវព្យាបាលបន្ថែមដោយថ្នាំគីមី ឬបាញ់កាំរស្មី។
“សូមលោក លោកស្រី មកទទួលប្រឹក្សាជាមួយក្រុមការងារវេជ្ជបណ្ឌិតឯកទេសជំនាញមហារីក វះកាត់មហារីកនៃមន្ទីរពេទ្យកាល់ម៉ែត អំពីវិធីសាស្ត្រព្យាបាលជំងឺមហារីក អោយបានទាន់ពេល និងទទួលបានប្រសិទ្ធភាពខ្ពស់។” ប្រភព មន្ទីរពេទ្យកាល់ម៉ែត
អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង