យន្តហោះទំនើប បែបឯកជនរបស់កំពូលមហាសេដ្ឋីលោក Elon Musk
ងាកមកមើលថា តើយន្តហោះឯកជនរបស់កំពូលមហាសេដ្ឋីលោក Elon Musk ទំនើបយ៉ាងណាទៅ?
យន្តហោះឯកជនទីប្រាំរបស់លោកគឺប្រភេទ Gulstream G700 ដែលជាផលិតផលចុងក្រោយបង្អស់របស់ក្រុមហ៊ុន Gulstream Aerospace នៅសរអា ហើយក៏ជាប្រភេទយន្តហោះ Business ធំជាងគេបង្អស់នៅក្នុងពិភពលោកដែរ។
វាមានតម្លៃជាង៧០០លានដុល្លារ ហើយតម្លៃប្រតិបត្តិការរបស់វាគឺ៦០ពាន់ដុល្លារក្នុងមួយម៉ោង។គ្រាន់តែចាក់ប្រេងវាអោយពេញម្តងត្រូវចំណាយអស់១,៦៨លានដុល្លារទៅហើយ។
យន្តហោះមានប្រវែង១១០ហ្វីត(៣៣ម)កំពស់២៥ហ្វីត (៧,៥ម) ហើយអាចដឹកអ្នកដំណើរបានទាំងអស់១៩នាក់។
តួរយន្តហោះទាំងមូលមានបង្អួចខ្នាត panorama ចំនួន២០ និងបន្ទប់ស្នាក់នៅដ៏ទំនើបចំនួន៥ បំពាក់ដោយគ្រែដែលអាចសម្រាកគ្នាពីរនាក់បាន និងបន្ទប់ងូតទឹកដោយទ្បែកពីគ្នា។។លក្ខណៈសំគាល់ដែលប្លែកអស្ចារ្យខុសគេនោះគឺប្រព័ន្ធត្រួត ពិនិត្យគ្រឿងកំសាន្តនៅក្នុងយន្តហោះ ដែលរួមមានប្រព័ន្ធពន្លឺបែប bio ដែលបង្កើតបានជាថ្ងៃរះនិងថ្ងៃលិចដូចមែនទែនដែលធ្វើអោយអ្នកដំណើរអាចសម្រួលពេលវេលាក្នុងខ្លួនបាន មុនពេលទៅដល់ទីដៅរបស់ខ្លួន។
បើនិយាយពីកម្លាំងវិញ យន្តហោះ G 700 ប្រើម៉ាស៊ីន Pearl 700 turbofan របស់ក្រុមហ៊ុន Rolls-Royce ដែលអាចហោះបានល្បឿនអតិបរមាចំនួន៧០៤ម៉ែល៍ក្នុងមួយម៉ោង។ ល្បឿននេះអាចអោយលោក Musk ធ្វើដំណើរដោយងាយស្រួលឆ្លងកាត់មហាសាគរនិងព្រំដែនអន្តរជាតិ ឆ្ពោះទៅកាន់ទិសដៅនានាបានដោយងាយស្រួល៕ by Visoth Sean