កម្ពុជា បាននាំចេញអង្ករនៅឆ្នាំ២០២៤ សរុប ៦៥១.៥២២តោន ស្មើនឹងទឹកប្រាក់ ៤៩១,១៩ លានដុល្លារអាម៉េរិក
ភ្នំពេញ៖ តាមរយៈការចេញផ្សាយរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្កររបស់កម្ពុជា មានគោលដៅចំនួន ៦៨ ក្នុងនោះ ប្រទេសតំបន់អឺរ៉ុប ចំនួន ២៦ សម្រេចបាន ៣២៧.១៥៦តោន ស្មើនឹងទឹកប្រាក់ ២៥៣,១៨ លានដុល្លារអាម៉េរិក, ប្រទេសចិន ហុងកុង និងម៉ាកាវ បាន ១១៧.៩២៥តោន ស្មើនឹង ៧៥,៦៦ លានដុល្លារអាម៉េរិក និងតំបន់អាស៊ានចំនួន ៧ បាន ១២៧.០៧៦តោន ស្មើនឹង ៩២,៧០ លានដុល្លារអាម៉េរិក ព្រមទាំង ៣២ ប្រទេសផ្សេងទៀត បាន ៧៩.៣៦៥តោន ស្មើនឹង ៦៩,៥៤ លានដុល្លារអាម៉េរិក។ ប្រភទអង្ករ រួមមាន អង្ករក្រអូប ៧៦,១៥% អង្ករសធម្មតា ១៨.៧០% អង្ករចំហុយ ៣.១០% អង្ករសរីរាង្គ ១.៧៨% និង អង្ករផ្សេងៗ ០.២៧%៕ អរគុណសន្តិភាព