ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញជាធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ៦ភូមិ ស្ថិតក្នុងឃុំពោធិ៍ ស្រុកកំពង់លែង
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញជាធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ៦ភូមិ ស្ថិតក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។
ដោយឡែក ចំពោះការចែកបណ្ណជូនប្រជាពលរដ្ឋនៅក្នុង ឃុំពោធិ៍ ស្រុកកំពង់លែង នាថ្ងៃនេះ មានចំនួន ៦ ភូមិសរុបចំនួន៥៨៨៥បណ្ណស្មើនឹង ៣០២៦គ្រួសារ ដោយក្នុងនោះ÷ភូមិសំរោង មានចំនួន ៦៩៤ បណ្ណ ស្មើនឹង ៤៣៩ គ្រួសារ /ភូមិកំពង់បាចិន មានចំនួន ៦១១ បណ្ណ ស្មើនឹង ៣៥២ គ្រួសារ /ភូមិពាមទម្លាមានចំនួន១៨៦៧បណ្ណ ស្មើនឹង៨០៨គ្រួសារ /ភូមិថ្មី /មានចំនួន ៦៦៩បណ្ណ ស្មើនឹង ៣៩៦គ្រួសារ /ភូមិដំណាក់កកោះមានចំនួន៧៥៥ បណ្ណ ស្មើនឹង ៣២៤គ្រួសារ /និងភូមិពោធិ៍ មានចំនួន ១២៨៩បណ្ណ ស្មើនឹង ៧០៧ គ្រួសារ៕ អរគុណសន្តិភាព