អ្វីទៅជាការទទួល និងផ្តល់សេវាត្រឹមត្រូវរវាងសមាជិក ប.ស.ស និងគ្រូពេទ្យព្យាបាល

តើអ្វីទៅជាការទទួល និងផ្តល់សេវាត្រឹមត្រូវរវាងសមាជិក ប.ស.ស. និងគ្រូពេទ្យព្យាបាល❕
ប្រាកដណាស់! គ្រប់សមាជិក ប.ស.ស. ត្រូវតែទទួលបានសេវាដូចខាងក្រោម៖

-សមាជិក ប.ស.ស. ត្រូវតែទទួលបានការពិគ្រោះ និងពិនិត្យជំងឺត្រឹមត្រូវពីគ្រូពេទ្យព្យាបាល មុនពេលគ្រូពេទ្យចេញវេជ្ជបញ្ជាឱ្យបើកថ្នាំ
-សមាជិក ប.ស.ស. ទាំងអស់មិនត្រូវទទួលថ្នាំ ឬទទួលទានថ្នាំ ដោយមិនទាន់បានពិគ្រោះ និងពិនិត្យជំងឺត្រឹមត្រូវពីគ្រូពេទ្យព្យាបាលនោះឡើយ
-សមាជិក ប.ស.ស. ត្រូវហ៊ានសួរទៅកាន់គ្រូពេទ្យ ពេលគ្រូពេទ្យបើកផ្តល់ថ្នាំដោយមិនបានពិគ្រោះ ឬពិនិត្យជំងឺត្រឹមត្រូវ
-គ្រូពេទ្យព្យាបាល ត្រូវផ្តល់ការព្យាបាលត្រឹមត្រូវជូនសមាជិក ប.ស.ស. ស្របទៅតាមក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល
-គ្រូពេទ្យព្យាបាល ត្រូវណែនាំសមាជិក ប.ស.ស. ដែលត្រូវទទួលសេវា ឱ្យបានយល់ច្បាស់ពីសិទ្ធិទទួលបានសេវាប្រកបដោយភាពត្រឹមត្រូវ
-គ្រូពេទ្យព្យាបាល មិនត្រូវបើកថ្នាំឱ្យសមាជិក ប.ស.ស. ដោយមិនបានពិគ្រោះ និងពិនិត្យព្យាបាលជំងឺឡើយ
បញ្ជាក់៖ ក្នុងករណីរកឃើញថា សមាជិក ប.ស.ស. និងគ្រូពេទ្យព្យាបាល បានសមគំនិតគ្នាដោយចេតនា ក្នុងគោលបំណងកេងចំណេញផលប្រយោជន៍ណាមួយពី ប.ស.ស. នោះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងអនុវត្តវិធានការរួមមាន៖
-​សម្រាប់សមាជិក ប.ស.ស. នឹងត្រូវលុបឈ្មោះចេញពី ប.ស.ស. ដោយមិនអនុញ្ញាតឱ្យបន្តប្រើប្រាស់សេវា ប.ស.ស. បន្តទៀតឡើយ និងត្រូវសងត្រឡប់មកវិញនូវទឹកប្រាក់ដែលបានកេងចំណេញស្របទៅតាមការខាតបង់របស់មូលនិធិសន្តិសុខសង្គម
-ដោយឡែកសម្រាប់មូលដ្ឋានសុខាភិបាលដៃគូ នឹងត្រូវផ្តាច់កិច្ចព្រមព្រៀងជាមួយ ប.ស.ស. ដោយមិនអនុញ្ញាតឱ្យបន្តផ្តល់សេវាជូនសមាជិក ប.ស.ស. ទៀតឡើយ និងត្រូវសងត្រឡប់មកវិញនូវទឹកប្រាក់ដែលបានកេងចំណេញស្របទៅតាមការខាតបង់របស់មូលនិធិសន្តិសុខសង្គម
-ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។

-ចូលរួមទាំងអស់គ្នា ដើម្បីពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ឱ្យមាន គណនេយ្យភាព សុចរិតភាព តម្លាភាព និងនិរន្តរភាព នៃការផ្តល់សេវារបស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

-សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់យើង!

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត‼️ ៕ ម.ប.វ.ភ
អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង