មន្ទីរ​បរិស្ថាន​ខេត្ត​កំពត​ និង​មន្ទីរ​ទេសចរណ៍​ អាជ្ញាធរ​ស្រុក​ទឹក​ឈូ​ បានចុះណែនាំម្ចាស់អាហារ​ដ្ឋាន​ឈ្មោះ​ ម៉ាក់​ ឈូឈូ​​ និងឲ្យធ្វើ​កិច្ចសន្យា​ ដេីម្បី​បញ្ឈប់​គ្រប់​សកម្មភាព​បង្ហូរ​ទឹក​កខ្វក់​ ឬសំណល់​រាវ​ចូល​ប្រព័ន្ធ​ទឹក​សាធារណៈ​ ព្រែក​ទឹក​ឈូ​

ខេត្តកំពត ៖ ក្រោយ​ពីទទួលបាន​ ការ​ចង្អុល​បង្ហាញ​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ ក្រសួង​បរិស្ថាន​ នៅព្រឹក​ថ្ងៃ​ទី​១​ ខែកុម្ភៈ​នេះ មន្ទីរ​បរិស្ថាន​ខេត្ត​កំពត​ និង​មន្ទីរ​ទេសចរណ៍​ អាជ្ញាធរ​ស្រុក​ទឹក​ឈូ​ បានចុះពិនិត្យ​ អាហារ​ដ្ឋាន​ឈ្មោះ​ ម៉ាក់​ ឈូឈូ​ នៅ​រម្មណីយដ្ឋាន​ទឹក​ឈូ​ ដែល​បាន​បង្ហូរ​ទឹក​កខ្វក់​ ឬ​សំណល់​រាវ​ ចូល​ប្រព័ន្ធ​ទឹក​សាធារណៈ​ ព្រែក​ទឹក​ឈូ​ និង​បាន​ធ្វើ​ការណែនាំ​ និង​កិច្ចសន្យា​ ដេីម្បី​បញ្ឈប់​គ្រប់​សកម្មភាព​បង្ហូរ​ទឹក​កខ្វក់​ ឬសំណល់​រាវ​ ចាប់​ពី​ថ្ងៃ​ទី១​ ខែកុម្ភៈ​ ឆ្នាំ​២០២៥​នេះ​តទៅ​។ ក្នុង​ករណី​មិន​រាងចាល​ នឹង​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់​ នៃក្រម​បរិស្ថាន​៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង