ឯកឧត្តម ជុំ កុសល ៖ «ស្ថាប័នជាតិដែលមានសមត្ថកិច្ចពាក់ព័ន្ធ សូមមេត្តាចាត់មនុស្សតាមដានក្រុមអ្នកជំនួញតាមអនឡាញផងទៅ កុំចាំទាល់តែមានប្រតិកម្មពីមហាជន…»
ឯកឧត្តម ជុំ កុសល បង្ហោះតាមបណ្តាញសង្គម ៖ «ស្ថាប័នជាតិដែលមានសមត្ថកិច្ចពាក់ព័ន្ធ សូមមេត្តាចាត់មនុស្សតាមដានក្រុមអ្នកជំនួញតាមអនឡាញផងទៅ កុំចាំទាល់តែមានប្រតិកម្មពីមហាជន ទើបស្ទុះស្ទារចាត់វិធានការ ព្រោះជាតួនាទីរបស់ខ្លួន ។ កន្លងមកមានអ្នកជំនួញអនឡាញមួយចំនួនបានបង្កើតរឿងខុសឆ្គងច្រើនណាស់ ដូចជា ៖ បង្កើតរឿងហិង្សា បង្កើតជម្លោះជេរបញ្ចោរគ្នា , បង្កើតរឿងជំនឿខុសទំនង , ។ល។ មិនដែលឃើញស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបានភ្លាមៗទេ ទាល់តែថ្នាក់ដឹកនាំកំពូលលើកឡើង ឬ ក៏មានប្រតិកម្មច្រើនពីមហាជនទើបឃើញមានចំណាត់ការ ។ សម័យនេះមិនពិបាកទេ ចំណាយពេលបើកតែហ្វេសបុក tik tok គឺឃើញហើយ ។ បើខ្លួនជាមន្ត្រីមានតួនាទីពាក់ព័ន្ធ ពេលឃើញហើយ បើមិនមានសិទ្ធិអនុវត្តក៏គួរតែជូនយោបល់ ឬ ផ្តល់ដំណឹងទៅថ្នាក់ដឹកនាំស្ថាប័នរបស់ខ្លួនឲ្យជ្រាបក៏ល្អពេកហើយ តែខ្លះគាត់ធ្វើមិនដឹងមិនឮ មិនខ្ចីឈឺឆ្អាលទុកឲ្យទៅតាមខ្យល់ទៅ ។ បែបនេះគេហៅថា មនុស្សគ្មានមនសិការ ៕»
អរគុណសន្តិភាព