សហជីពមន្ត្រីរដ្ឋការ និង សមាគមអ្នកទទួលសេវាបរទេស បានដាក់ពាក្យបណ្តឹងទៅតុលាការសហព័ន្ធនៅក្នុងរដ្ឋធានីវ៉ាសុីនតោន ប្តឹងលោកត្រាំ និង ក្រសួងហិរញ្ញវត្កុអាមេរិក ដើម្បីឲ្យលុបចោលការសម្រេចបញ្ឈប់ការងាររបស់អង្គការ USAID
សហជីពមន្ត្រីរដ្ឋការ និង សមាគមអ្នកទទួលសេវាបរទេស បានដាក់ពាក្យបណ្តឹងទៅតុលាការសហព័ន្ធនៅក្នុងរដ្ឋធានីវ៉ាសុីនតោន កាលពីថ្ងៃព្រហស្បតិ៍ទី ៤ កុម្ភៈ ២០២៥ ប្តឹងលោកត្រាំ និង ក្រសួងហិរញ្ញវត្កុអាមេរិក ដើម្បីអោយលុបចោលការសម្រេចបញ្ឈប់ការងាររបស់អង្គការ USAID ។ តាមលោក Elon MUsk ដែលជាអ្នកទទួលកាត់បន្ថយចំនួនមន្ត្រី និង អង្គភាពនានារបស់រដ្ឋ បានអោយដឹងថា ក្នុងចំណោមមន្ត្រីជាង ១ ម៉ឺននាក់នៃអង្គការ USAID មានមន្ត្រីតិចជាង ៣០០ នាក់ប៉ុណ្ណោះដែលត្រូវទុកអោយនៅបន្តការងារ ដោយអង្គការនេះនឹងត្រូវបញ្ចូលក្រោមការគ្រប់គ្រងរបស់ក្រសួងការបរទេសវិញ ។
ក្នុងរូប ៖ ការធ្វើបាតុកម្មរបស់មហាជននៅមុខទីចាត់ការកណ្តាលរបស់ USAID ក្នុងក្រុងវ៉ាសុីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី ២ កុម្ភៈ ២០២៥ – កាសែតបាងកកប៉ុស្ត ចេញផ្សាយថ្ងៃសៅរ៍ ទី ៨ កុម្ភៈ ២០២៥
ប្រភព ឯកឧត្តម ខៀវ កាញារីទ្ធ