រថយន្តសឺរ៉ែនមន្ត្រីផ្នែកព្រហ្មទណ្ឌខណ្ឌដូនពេញ ឈប់លើគំនូសផ្លូវអ្នកដំណើរថ្មើរជើងកាត់ទទឹងផ្លូវ ទទួលកំហុសឆ្គង និងយល់ព្រមផាកពិន័យតាមច្បាប់កំណត់
ភ្នំពេញ ៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ជុំវិញករណីរថយន្តសឺរ៉ែន ម៉ាកកាមារីបាឡែន ពណ៌ខ្មៅ ឈប់នៅគំនូសផ្លូវអ្នកដំណើរថ្មើរជើងកាត់ទទឹងផ្លូវ នៅខណ្ឌដូនពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យជំនាញធ្វើការស្រាវជ្រាវបន្ទាប់មកទើបរកឃើញថារថយន្តខាងលើរបស់អង្គភាពអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការកោះហៅមន្ត្រីផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ មកសួរនាំដែលជាអ្នកបើកបររថយន្តនោះ ។
តាមការបំភ្លឺរបស់មន្ត្រីផ្នែកព្រហ្មទណ្ឌ នៅថ្ងៃកើតហេតុគាត់បានជិះរថយន្តខាងលើទៅចាក់សាំង លុះដល់ចំណុចស្តុបផ្លូវព្រះនរោត្តម កែង១៧៨ សញ្ញាភ្លើងស្តុបលោតពណ៌លឿង ទើបគាត់មិនហ៊ានបន្តដំណើរទៅមុខទៀត ក៏ឈប់លើគំនូសផ្លូវអ្នកដំណើរថ្មើរជើងកាត់ទទឹងផ្លូវ។

ក្រោយពីសួរនាំរួច មន្ត្រីផ្នែកព្រហ្មទណ្ឌបានទទួលកំហុសឆ្គង និងយល់ព្រមផាកពិន័យតាមច្បាប់កំណត់ ហើយសមត្ថកិច្ចបានធ្វើការអប់រំណែនាំកុំឱ្យមានកំហុសឆ្គងបន្តទៀត៕ អរគុណសន្តិភាព