ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញប្រគល់ផ្ទះចំនួន ១០០ខ្នង អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានប្រគល់ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ
ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានប្រារព្ធពិធីប្រគល់ផ្ទះចំនួន ១០០ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី តាមរយៈលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ អនុប្រធាន និងជាអគ្គលេខាធិការសមាគមបតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ ដោយបានគូសបញ្ជាក់ថា កន្លងមកនៅឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមបតីតយុទ្ធជន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន លោកបានប្រគល់ផ្ទះនិងដីសម្បទានសង្គមកិច្ចជូនក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតចំនួន ១៤១គ្រួសាររួចមកហើយ។ ហើយនៅថ្ងៃនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី តាមរយៈលោកអ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ផ្ទះថ្មីចំនួន ១០០ខ្នងទៀត សម្រាប់តីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ ក្នុងនោះ ៦៥ខ្នងផ្ទះ បានសាងសង់ជូនគ្រួសារអតីតយុទ្ធជនចំនួន ៦៥គ្រួសារ នៅលើដីសម្បទានសង្គមកិច្ចនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
លោកអ្នកឧកញ៉ា លាង ឃុន ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថ្លែងនូវការអរគុណដល់សន្តិភាពដែលបានធ្វើឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍លេីគ្រប់វិស័យ និងបានគោរពថ្លែងអំណរគុណដ៍៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានអនុវត្តន៍នូវនយោបាយឈ្នះ ឈ្នះ បានបញ្ចប់សង្គ្រាម នាំមកជូនប្រជាជនកម្ពុជានូវសន្តិភាព និងការឯកភាពជាតិពេញលេញ និងបានថ្លែងអំណរគុណដល់បងប្អូនអតីតយុទ្ធជនដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដេីម្បីបុព្វហេតុជាតិ និងមាតុភូមិ ហើយនៅក្នុងឱកាសនេះលោកអ្នកឧកញ៉ា លាង ឃុន បានឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនចំនួន ៦៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ ៥០ គីឡូ ក្រាម មីជាតិ ១កេស ទឹកត្រីទឹកស៊ីអ៉ីវ ១កេស ទឹកភេសជ្ជៈអាយស៍ ២កេស ទឹកសុទ្ធ ១កេស ត្រីខ ២យួរ និងថវិកា ១០ម៉ឺនរៀល ។ ចំពោះបងប្អូនអតីតយុទ្ធជនចំនួន ១៤១គ្រួសារផ្សេងទៀត ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ ទទួលបានថវិកាចំនួន ១០ម៉ឺនរៀល ដោយឡែកនៅក្នុងឱកាសនេះលោកអ្នកឧកញ៉ាលាង ឃុន បានឧបត្ថម្ភថវិកាចំនួន៨០ លានរៀល ចូលរួមចំណែកក្នុងការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំផងដែរ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងនូវការគោរពអរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈលោក អ្នកឧកញ៉ា លាង ឃុន ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយនៅរាល់ការលំបាកជូនដល់បងប្អូនអតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេស ព្រោះបងប្អូនអតីតយុទ្ធជនយើងគឺជាអ្នកដែលធ្លាប់មានគុណអំណាចចំពោះជាតិ និងមាតុភូមិ ដោយបានរួមចំណែកជាមួយសម្ដេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញ ដូចសព្វថ្ងៃនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលបានមករស់នៅលើផ្ទះថ្មី នៅលើដីសម្បទានសង្គមកិច្ចអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ នៅពេលនេះ ត្រូវខិតខំថែរក្សាសុខភាព បង្កបង្កើនផល កសាងជីវភាពរស់នៅថ្មីឲ្យបានល្អប្រសើរ ក្រោមដំបូលសុខសន្តិភាព និងចូលរួមក្នុងការកសាង និងការអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយភាពមឺងម៉ាត់ឈ្លៀសវៃ និងស្វាហាប់របស់សម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៃយើង៕ by RCA









