រថយន្តLexus អធិការរងខណ្ឌម្នាក់នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បើកបរក្នុងល្បឿនលឿន រេចង្កូតធ្លាក់ស្ពាន ក្រឡាប់ចូលស្ទឹង
ភ្នំពេញ៖ អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាម្នាក់ បើករថយន្តLexus ដឹកប្រពន្ធនិងកូនៗ ក្នុងល្បឿនលឿន រេចង្កូតធ្លាក់ស្ពាន ក្រឡាប់ចូលស្ទឹង ហេតុការណ៍នេះនៅតាមផ្លូវជាតិលេខ២ ចំណុចស្ពានបាក់ ក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ធ្វើឲ្យបាត់បង់ជីវិតក្មេងស្រីម្នាក់ និងរបួសធ្ងន់ស្រាល៤នាក់ ។
ប្រភពបានឲ្យដឹងថា អ្នកបើកបរដោយឈ្មោះ លី ឡាំ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរនគរបាលជាតិ តួនាទីជាអធិការរងម្នាក់នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដែលមានទីលំនៅភូមិកណ្តាល សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ រងរបួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់និងព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងអ្នករួមដំណើរជាមួយមានប្រពន្ធ កូន៤នាក់ ។ មុនកើតហេតុ គេរថយន្តមួយគ្រឿង ម៉ាក LEXUS RX330 ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ 2AU-8503 បើកបរក្នុងល្បឿនយ៉ាងលឿនពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតធ្លាក់ស្ពាន ក្រឡាប់ចូលស្ទឹង បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសយ៉ាងធ្ងន់ធ្ងរ ។
ករណីនេះកម្លាំងប៉ុស្តិ៍សហការជាមួយផ្នែកជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌ បានចុះអន្តរាគមន៍ និងស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ៕ អរគុណសន្តិភាព

ករណីនេះកម្លាំងប៉ុស្តិ៍សហការជាមួយផ្នែកជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌ បានចុះអន្តរាគមន៍ និងស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ៕ អរគុណសន្តិភាព



