ការកោសខ្យល់ ផ្តល់ផលប៉ះពាល់និងគ្រោះថ្នាក់
(មនុស្សធំក៏មិនគួរកោសខ្យល់ រឺជប់ខ្យល់ដូចគ្នា)
យើងសង្កេតឃើញថាប្រជាពលរដ្ឋខ្មែរពេលកូនឈឺ មិនស្រួលខ្លួន រឺក្តៅខ្លួន តែចាប់កូនកោសខ្យល់មិនថាតូចឬធំទេ ដែរការកោសខ្យល់នេះផ្តល់ផលប៉ះពាល់ និងគ្រោះថ្នាក់ដល់ក្មេងយ៉ាងខ្លាំង។
ការកោសខ្យល់ផ្តល់ផលប៉ះពាល់និងគ្រោះថ្នាក់ដូចជា :
1/ ដោយសារការកកិតស្បែក និងសាច់ដុំធ្វើអោយកំដៅក្មេងរិតតែក្តៅខ្លាំងឡើងថែមទៀត នាំអោយក្មេងប្រឈមនឹងការប្រកាច់
2/ ពេលក្មេងឈឺ ក្តៅខ្លួន ធ្វើអោយក្មេងបាត់បង់ជាតិទឹក និងជាតិស្ករ ហើយបើយើងកោសខ្យល់ថែមទៀតនាំអោយកាន់តែបាត់បង់ជាតិទឹក និងជាតិស្ករ នាំអោយក្មេងកាន់តែអស់កម្លាំង ឬអាចសន្លប់
3/ ការកោសខ្យល់ខ្លាំងៗ អាចនាំអោយខូចខាតសាច់ដុំ បែកសាច់ដុំ ធ្វើអោយកំទេចសាច់ដុំទាំងនោះទៅកកស្ទះនៅតំរងនោម(ខ្មែរយើងហៅក្រលៀន) នាំអោយខូចតំរងនោម
4/ អាចនាំមានជំងឺរលាកស្បែក និងសាច់ដុំ ……………
ការកោសខ្យល់ប្រៀបដូចជាការធ្វើទារុណកម្មមួយទៅលើក្មេង មិនត្រឹមតែមិនបានប្រយោជន៍ ថែមទាំងនាំគ្រោះថ្នាក់ដល់ក្មេងទៀត។ រួមគ្នាលុបបំបាត់ទំលាប់ណាដែលខុសឆ្គងរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីប្រយោជន៍ពួកយើងទាំងអស់គ្នា។
ការផ្តាំផ្ញើ «ពេលឈឺគួរទៅពិគ្រោះនឹងពេទ្យជំនាញ»
ប្រភព វេជ្ជ. ហ៊ាង រតនា Dr. HEANG ROTTANA

