សេចក្ដីជូនដំណឹង ស្ដីពី សិក្ខាសាលាផ្សព្វផ្សាយអំពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) មានកិត្តិយសសូមជម្រាបជូនដល់អ្នកផលិតមាតិកា វិស័យឯកជន និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក.ប.ទ. នឹងសហការជាមួយក្រុមហ៊ុន TikTok រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok ក្នុងគោលបំណងចែករំលែកព័ត៌មាន ឱកាសរកប្រាក់ចំណូល (TikTok Monetization) សម្រាប់អ្នកផលិតមាតិកា ឧត្តមានុវត្តន៍នៃការការពារសុវត្ថិភាពលើប្រព័ន្ធអនឡាញ គោលការណ៍ណែនាំសហគមន៍ និងការប្រើប្រាស់បណ្តាញសង្គម TikTok ប្រកបដោយប្រសិទ្ធភាព ដល់ក្រសួង ស្ថាប័ន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា។
សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩ៈ០០នាទីព្រឹក នៅសាលប្រជុំជាន់ទី៣ ទីស្ដីការ ក.ប.ទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមមកពីតំណាងក្រសួង ស្ថាប័ន និងក្លឹបអ្នកកាសែតកម្ពុជា។

ទន្ទឹមនឹងនេះ ក.ប.ទ នឹងបើកឱកាសជូនទៅអ្នកផលិតមាតិកា វិស័យឯកជន និងសាធារណជន អាចចូលរួមដោយចុះឈ្មោះតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tiktok20250319 ឱ្យបានមុនថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ដោយអ្នកចូលរួមមានចំនួនកំណត់។
អាស្រ័យហេតុនេះ សូមអ្នកផលិតមាតិកា វិស័យឯកជន និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕ អរគុណសន្តិភាព