ផ្លូវជាតិលេខ ១០ ផ្លូវថ្មីតភ្ជាប់ខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង នឹងជំរុញសេដ្ឋកិច្ច ទេសចរណ៍ និងការដឹកជញ្ជូន

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន៣ រួមមាន៖ ខេត្តកោះកុង ពោធិ៍សាត់ និងខេត្តបាត់ដំបង(វាលវែង-សំឡូត-កោះកុង)មានប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៩៧,៣២% គិតត្រឹមសប្តាហ៍ទី១ ខែមីនា ឆ្នាំ២០២៥។
សមិទ្ធផលដែលសម្រេចបានរួមមាន៖ ការងារផ្លូវថ្នល់ ការងារស្ពាន ការងារស្ពានខ្ពស់ជាងគេ ការងារលូកាត់ទទឹងថ្នល់ និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរ ការងារគូសគំនូសចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ផ្លាកសញ្ញាកំណត់ល្បឿន បង្គោលគីឡូម៉ែត្រ បង្គោលព្រំដីចំណីផ្លូវ និងការងារមួយចំនួនទៀត។
ផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់(DBST)សាងសង់ផ្លូវរយៈពេល៦៦ខែ ដោយចាប់ផ្ដើមសាងសង់​ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ និងគ្រោងបញ្ចប់អំឡុងខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕ by AKP
អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង