ដំណើរនិវត្តន៍របស់ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋចំនួនពីរថ្ងៃនៅកម្ពុជាប្រកបដោយជោគជ័យ
ភ្នំពេញ ៖ ប្រធានាធិបតីចិន ស៊ី ជីនពីង ក្រោយបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ប្រកបដោយជោគជ័យរយៈពេល២ថ្ងៃ បានអញ្ជើញចាកចេញពីប្រទេសកម្ពុជា នៅវេលាម៉ោង១១ៈ១៧នាទីព្រឹក ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសរាជ ២៥៦៨ ក្រោយបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ។
ក្នុងនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជូនដំណើរប្រធានាធិបតី ស៊ី ជីនពីង ដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ក្រោយចាកចេញពីប្រទេសកម្ពុជា លោកប្រធានាធិបតី ធ្វើដំណើរតាមយន្តហោះពិសេស ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន៕ អរគុណសន្តិភាព