សមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ចូនអ្នកបើកបររថយន្តម៉ាក LEXUS NX200t បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍នៅមុខក្រុមហ៊ុនខេហ្វ័រ ក្នុងសង្កាត់ទួលសង្កែទី១ ទៅកាន់តុលាការ

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង និងបញ្ចូនអ្នកបើកបររថយន្តម៉ាក LEXUS NX200t ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅមុខក្រុមហ៊ុនខេហ្វ័រ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី។
ក្នុងហេតុការណ៍ ដែលបានកើតឡើងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់មួយកើតឡើងរវាងរថយន្តម៉ាក LEXUS NX200t ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BS-3393 ជាមួយម៉ូតូសណ្តោងរ៉ឺម៉កម៉ាក SIRIUS ពណ៌ខ្មៅ គ្មានផ្លាកលេខ នៅចំណុចមុខក្រុមហ៊ុនខេហ្វ័រ លើផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បណ្តាលឱ្យភាគីខាងម៉ូតូសណ្តោងរ៉ឺម៉កស្លា ..;ប់០១នាក់ និងរបួសស្រាល០៥នាក់។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញបានឃាត់ខ្លូនអ្នកបើករថយន្ត ឈ្មោះថូ មករា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ០៤៤,០៤៥ ផ្លូវបេតុងថ្មី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បញ្ជូនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសាកសួរ និងធ្វើតេស្តជាតិអាល់កុល ជាលទ្ធផលមានជាតិស្រវឹង ០.73Mg/L៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង