សមត្ថកិច្ចខេត្តបាត់ដំបង បានសម្របសម្រួលនីតិវិធីជូន ជនបរទេស០២នាក់ ដែលបានបាត់លិខិតឆ្លងដែន
ខេត្តបាត់ដំបង៖ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង តាមយោបល់ណែនាំពីលោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងផែនការងារនគរបាលសណ្តាប់ធ្នាប់ និងលោកឧត្តមសេនីយ៍ត្រី ហេង ចន្ថា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលទេសចរណ៍ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២៥ លោកវរសេនីយ៍ទោ កែវ សុភាព ជានាយការិយាល័យ រួមទាំងកម្លាំងនគរបាលទេសចរណ៍ បានសម្របសម្រួលនីតិវិធីជូនជនជាតិខ្មែរ សញ្ជាតិ អាមេរិក ក្នុងករណីបាត់លិខិតឆ្លងដែន ២ករណី។ ទី១ ឈ្មោះ Mao Nouk ភេទប្រុស អាយុ ៥០ឆ្នាំ បានបាត់កាបូបដាដែលមានលិខិតឆ្លងដែននិងទឹកប្រាក់មួយចំនួន ត្រូវបានសន្តិសុខសណ្ឋាគាររកឃេីញយកប្រគល់ជូនសមត្ថកិច្ច រួចប្រគល់អោយម្ចាស់ដេីមវិញ។ ទី២ ឈ្មោះ Tommy Somoeun ភេទប្រុស អាយុ ៣០ឆ្នាំ បានបាត់លិខិតឆ្លងដែន កម្លាំងនគរបាលទេសចរ បានប្រគល់លិខិតបញ្ជាក់ជូនដេីម្បីប្រេីប្រាស់ជាផ្លូវការ។
ឆ្លៀតក្នុងឱកាសនោះ ជនជាតិខ្មែរសញ្ជាតិអាមេរិកទាំងពីរនាក់ខាងលេីបានធ្វេីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កម្លាំងនគរបាលទេសចរណ៍ខេត្តបាត់ដំបង ដែលខិតខំព្យាយាមជួយគាត់បានទាន់ពេលវេលា៕ អរគុណសន្តិភាព


