ប្រព័ន្ធធារាសាស្ត្រទំនប់សាលាតាអន មានមូលដ្ឋានស្ថិតនៅស្រុកឯកភ្នំ និងស្រុកសង្កែ នៃខេត្តបាត់ដំបង ដែលបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ណាស់

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រព័ន្ធធារាសាស្ត្រទំនប់សាលាតាអន មានមូលដ្ឋានស្ថិតនៅស្រុកឯកភ្នំ និងស្រុកសង្កែ នៃខេត្តបាត់ដំបង ដែលបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗចំនួន ០៤ រួមមាន ៖

១. ជាប្រព័ន្ធធារាសាស្រ្តបញ្ជាដោយស្វ័យប្រវត្តិតាមរយៈប្រព័ន្ធកុំព្យូទ័រ ក្នុងការបេីក​ ឬបិទទ្វារទឹក សំណង់ស្ទាក់ទឹកមេកាត់ស្ទឹងសង្កែ​ ប្រវែង​ ៧៥ម៉ែត្រ​ ដើម្បីរក្សាទឹកទុកនៅក្នុងស្ទឹងសង្កែ​ និងជាទំនប់ស្ទាក់ទឹកទី៣ នៅលេីដងស្ទឹងសង្កែ។

២. ប្រព័ន្ធធារាសាស្រ្តនេះ​ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១១.០០០ហិកតា និងស្រូវប្រាំងចំនួន ៤.០០០ហិកតា។

៣. ជាប្រភពទឹកយ៉ាងសំខាន់សម្រាប់បម្រីដល់ការផ្គត់ផ្គង់ទឹកស្អាតដល់ក្រុងបាត់ដំបងផ្ទាល់​ និងតំបន់ជាយក្រុង

៤. បង្កេីនសោភ័ណភាពបន្ថែមដល់ក្រុងបាត់ដំបង​ ដែលជាសក្តានុពលទាក់ទាញទេសចរណ៍ផងដែរ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង