ជប៉ុន សន្យាផ្តល់នាវាល្បាត និងជួយអភិវឌ្ឍប្រជុំកោះណាទុណា ខណៈឥណ្ឌូណេស៊ីកំពុងប្រឈមុខជាមួយចិន
រដ្ឋាភិបាលក្រុងហ្សាការតា និងរដ្ឋាភិបាលក្រុងតូក្យូ បានឯកភាពគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើការវិនិយោគ និងវិស័យពាក់ព័ន្ធដែនសមុទ្រនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ភាគីទាំងពីរ ក៏បានព្រមព្រៀងគ្នាបង្កើនការវិនិយោគបន្ថែមនៅក្នុងតំបន់ប្រជុំកោះណាទុណា (Natuna Islands) ដែលជាតំបន់ឥណ្ឌូណេស៊ី កំពុងមានរឿងប្រទាំងប្រទើសជាមួយនឹងចិនផងនោះ។