ហ្វីលីពីនកំពុងព្រួយបារម្ភករណីភ្នំភ្លើង Taal ដែលអាចផ្ទុះ និងបង្កឲ្យមានរលកស៊ូណាមិ
នាថ្ងៃទី១២ ខែមករាផ្សែងដ៏សន្ធោសន្ធៅបានហោះទៅលើអាកាស ពេលខ្លះលាយឡំជាមួយផ្លេកបន្ទោរគួរឲ្យខ្លាច បានកើតចេញពីកូនភ្នំភ្លើងមួយ នៅភាគខាងត្បូងរដ្ឋធានីម៉ានីល។ គ្រោះមហន្តរាយនេះ ត្រូវបានអាជ្ញាធរហ្វីលីពីនប្រកាសអាសន្នថា អាចមានករណីផ្ទុះភ្នំភ្លើង និងរលកស៊ូណាមិ ខណៈពេលប្រជាជនជាច្រើនពាន់នាក់ត្រូវជម្លៀស ជើងហោះហើរត្រូវផ្អាកបណ្តោះអាសន្ន និងការិយាល័យមន្ត្រីរាជការត្រូវឈប់សម្រាកផងដែរ។