ពិធីប្រកាសចូលកាន់តំណែងលោក រស់ ឧត្តង ជាប្រធានមន្ទីរព័ត៌មានខេត្តកែបថ្មី

 

ខេត្តកែប ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរព័ត៌់មានថ្មី។

ពិធីនេះ បានរៀបចំធ្វើឡើង នៅសាលប្រជុំសាលាខេត្តកែប ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត គណៈប្រតិភូអមដំណេីរ និងមន្ត្រី នៃមន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងខេត្តយ៉ាងច្រើនកុះករ។ តាមប្រកាសស្ដីពី ការចូលកាន់តំណែងប្រធានមន្ទីរព័ត៌មាន លោក រស់ ឧត្តុង អនុប្រធានមន្ទីរព័ត៌មាន ឡើងកាន់តំណែងជាប្រធានមន្ទីរព័ត៌មានខេត្តកែប ជំនួស លោក លៀវ ស៊ុនសារី ដែលត្រូវចូលនិវត្តន៍។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានកោតសរសើរវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់លោក លៀវ ស៊ុនសារី ប្រធានមន្ទីរព័ត៌មានខេត្តកែបចាស់ កន្លងមកបានខិតខំអនុវត្តការងារ តាមភារកិច្ចរបស់ខ្លួន លេីការគ្រប់គ្រងទូរទស្សខ្សែកាប និង ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗក្នុងខេត្ត និង សម្រេចបាននូវលទ្ធផល និង សមិទ្ធផលរបស់មន្ទីរជាបន្តបន្ទាប់ ។

ឯកឧត្តម ក៏បានស្នើប្រធានមន្ទីព័ត៌មានខេត្តកែបថ្មី ត្រូវប្រកាន់ភ្ជាប់នូវសាមគ្គីជាធ្លុងមួយ សម្រេចបាននូវស្នាដៃបន្តទៀតក្នុងការអនុវត្ត និង គ្រប់គ្រងលេីជំនាញមន្ទីររបស់ខ្លួន ត្រូវគោរពនូវអភិក្រមរបស់សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនាពីរបន្ថែមទៀត គឺកែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ មិងត្រូវខិតខំបំពេញការងារ សហការសាមគ្គីភាពផ្ទៃក្នុង ជាមួយមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត ត្រូវអនុវត្តនូវយុទ្ធសាស្ត្រ ។

ការផ្សព្វផ្សាយព័ត៌មានរបស់ខេត្តក៏ដូចជារបស់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍន៍ អោយស្របទៅតាមច្បាប់របស់ក្រសួងព័ត៌មាន​ ឲ្យមានប្រសិទ្ធិភាព តម្លាភាព ក្នុងការចូលរួមចំណែកអភិវឌ្ឍខេត្តឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ by PATHOM

 

អត្ថបទដែលជាប់ទាក់ទង