ពិតជាកំលាំងពិសេស ត្រៀមចាត់ការដើរលួច ប៉ូលីស…
ភ្នំពេញ ៖ លោកវរសេនីយ៏ឯក ម៉ៅ សាវឿន និងសមត្ថកិច្ចប៉ុស្តិស្ទឹងមានជ័យទី១ចាប់បានជនសង្ស័យទាំង២នាក់ នៅវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅចំនុចផ្លូវបេតុងភូមិថ្មីសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង២នាក់នោះ ត្រូវបានកម្លាំងអន្តរគមន៏ខណ្ឌមានជ័យ សហការណ៏ជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ចាប់វាយខ្នោះក្រោយពេលឆែកឆេររកឃើញសម្ភារៈសម្រាប់ដើរលួច។ ការចាប់ឃាត់បាននេះ គឺនៅពេលកងកំលាំងកំពុងល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ស្របពេលនោះក៏ប្រទះឃើញជនសង្ស័យទាំង២នាក់ កំពុងតែដើររកលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ បន្ទាប់មកសមត្ថកិច្ចក៏បានឃាត់ឲ្យឈប់ ហើយក៏បានឆែកឆេរទៅលើជនសង្ស័យទាំងនាក់ រកឃើញសម្ភារៈសម្រាប់ធ្វើសកម្មភាពលួចរួមមាន ដែកមុខស្រួច១ដើម និងសោរទីបលេខ៨មួយដើម និងសម្ភារៈសំរាប់ឆ្កឹះសោរផ្ទះមួយកុំផ្លេ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំងនាក់ខាងលើមានឈ្មោះ អែម រិន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនស៊ិនទ្រី ស្នាក់នៅបន្ទប់ក្បែរកន្លែងឃាត់ខ្លួន
និងជនសង្ស័យម្នាក់ទៀតមានឈ្មោះ យិន សាវី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានសារភាពថា ពួកគេពិតជាមានគំរោងដើរលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមែន មូលហេតុដោយសារតែរូបគេអត់លុយយកទៅទិញថ្នាំញៀនជក់។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជ័យនិងកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី៕ by PATHOM