នាវាទេសចរណ៍អន្តរជាតិបាននាំអ្នកដំណើរសញ្ជាតិ BAHAMAS ជាង៥០០នាក់ និងនាវិកជាង៤០០នាក់ ចូលលេងក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍អន្តរជាតិបាននាំអ្នកដំណើរសញ្ជាតិ BAHAMAS ជាង៥០០នាក់ និងនាវិកជាង៤០០នាក់ បានចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះមាននាវាទេសចរណ៍ SEABOURN OVATION សញ្ជាតិ BAHAMAS មាន បណ្តោយ ២១០ម៉ែត្រ និង ទទឹង ២៨ម៉ែត្រ ជំរៅទឹក ៦ម៉ែត្រ ដែលមានអ្នកដំណើរចំនួន ៥៦៥នាក់ និងនាវិក ចំនួន ៤២៧នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ៥:៤០នាទី ហើយនឹងចាកចេញទៅ នៅម៉ោង ២០:០០នាទី ៕ ប្រភព ខៀវ សាវ៉ុន