Detail Top Banner

ថ្នាក់ចរាចរណ៍ រយៈពេល២ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន-វៀតណាម បាត់បង់ជីវិតនិងរបួស៥៧នាក់ ស្រី២១នាក់

ភ្នំពេញ ៖ យោងតាមរបាយការណ៍ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល២ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម នៅថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ស្លាប់និងរបួស៥៧នាក់ ក្នុង៣៥លើក ក្នុងនោះមានស្រី ២១នាក់។

យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ បានបង្កឲ្យមានមនុស្សរបួសធ្ងន់-ស្រាល២២នាក់(ស្រី១២នាក់) និងមានមនុស្សស្លាប់១៤នាក់(ស្រី២នាក់), កើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន២២លើក ។

យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះ បណ្តាលឲ្យមនុស្សស្លាប់៩ (ស្រី២នាក់) និងបង្កឲ្យមានរបួសធ្ងន់ ១០នាក់ (ស្រី២នាក់)-ស្រាល ២នាក់ (ស្រី០នាក់) កើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន ១៣លើក៕ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង