ការប្រកួតជើងឯកអត្តពលកម្មពិភពលោកឆ្នាំ២០២០ នៅប្រទេសចិន ត្រូវបានពន្យារពេល ចំពេលមានការផ្ទុះឡើងនៃវីរុសឆ្លង

អន្តរជាតិ៖ អត្តពលិកពិភពលោក ដែលជាសមាគមអន្តរជាតិនៃសហព័ន្ធកីឡាអត្តពលកម្មជាតិ និងទីលានប្រគួត បានសម្រេចចិត្តពន្យារពេលការប្រកួតជើងឯកអត្តពលកម្មពិភពលោក​ នៅ​ទីក្រុងណានជីង ឆ្នាំ ២០២០នេះ ដោយសារតែការផ្ទុះឡើងនូវមេរោគ Coronavirus​ នៅប្រទេស​ម្ចាស់ផ្ទះចិន។ ការប្រកួត គ្រោងនឹងធ្វើឡើងនៅទីក្រុងណានជីង ប្រទេសចិន នាថ្ងៃទី១៣-១៥ ខែមីនា ​ឆ្នាំ ២០២០។ អត្តពលិកពិភពលោកបានថ្លែងអំណរគុណដល់បណ្តាប្រទេស ដែលបានផ្តល់ជូន​ម្ចាស់ការប្រកួតជំនួសប្រទេសចិន ប៉ុន្តែបានសម្រេចចិត្តបដិសេធសំណើ ព្រោះវាអាចនាំឱ្យ​មាន​ការពន្យារពេលបន្ថែមទៀតនៅពេលក្រោយ។អត្តពលិកពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឥឡូវនេះយើង​នឹង​ធ្វើការជាមួយអត្តពលិកដៃគូរបស់យើង និងគណៈកម្មាធិការរៀបចំទីក្រុងណានជីង ដើម្បី​ធានាកាលបរិច្ឆេទនៅឆ្នាំ ២០២១ ដើម្បីរៀបចំព្រឹត្តិការណ៍នេះ។រដ្ឋាភិបាលចិនបានសម្រេចលុបចោលរាល់ព្រឹត្តិការណ៍កីឡាទាំងអស់ នៅលើទឹក​ដី​របស់ប្រទេសនេះរហូតដល់ខែមេសា ដោយសារតែការផ្ទុះឡើងនៃជំងឺរលាកសួតដែល​បណ្តាល​​មកពី មេរោគកូរ៉ូណា 2019-nCoV ។ គិតត្រឹមថ្ងៃពុធ ចំនួនអ្នកឆ្លងជំងឺនេះឡើងដល់ ៦០០០នាក់ ក្នុងនោះជាង ១៣០នាក់បានស្លាប់។ ក្រៅពីប្រទេសចិន ការឆ្លងត្រូវបានចុះបញ្ជី​នៅក្នុង ១៥ប្រទេសមានដូចជា៖ ប្រទេស​អូស្ត្រាលី វៀតណាម      កម្ពុជា កាណាដា ម៉ាឡេស៊ី នេប៉ាល់ សាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង) សិង្ហបុរី សហរដ្ឋអាមេរិក ថៃ បារាំង ស្រីលង្កា និងជប៉ុន។ អង្គការសុខភាពពិភពលោក (WHO) បានទទួលស្គាល់ការផ្ទុះឡើងនៅក្នុងប្រទេស​ចិន​ថា​ ជាភាពអាសន្នរបស់ជាតិ ប៉ុន្តែបានបញ្ឈប់ការប្រកាសអាសន្នជាអន្តរជាតិ។

តាមអាជ្ញាធរចិនបានឱ្យដឹងថា ចំនួនករណីឆ្លងបានលើសពី ៦០០០នាក់ ​ខណៈដែល​ចំនួនអ្នកស្លាប់មានលើសពី១៣០នាក់។ មនុស្សជាង៩.២០០ នាក់កំពុងបង្ហាញរោគសញ្ញានៃ​ការឆ្លង ​ប៉ុន្តែការធ្វើរោគវិនិច្ឆ័យរបស់ពួកគេមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ មនុស្សជិត ៦០.០០០ នាក់ផ្សេងទៀតត្រូវបានគេដាក់ឱ្យនៅដាច់ពីគេ៕ ប្រភព TASS បកប្រែដោយ AKP

អត្ថបទដែលជាប់ទាក់ទង