យើងដឹងហើយថា ឆ្នាំញៀន គឺជាថ្នាំឆ្កួត សូមនិយាយថា ” ទេ ចំពោះគ្រឿងញៀន “
ខេត្តបាត់ដំបង៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបាននគរបាលប្រឆាំងគ្រឿងញៀនខេត្ត បញ្ជូនទៅតុលាការពីបទរក្សាទុកសារធាតុញៀននិងបានបើកទីតាំងឱ្យប្រើប្រាស់នូវសារធាតុញៀនទៀត កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ។
មន្ត្រីនគបាលស្រុកសង្កែបានឱ្យដឹងថា ជនសង្ស័យប្រុសទាំងបីនាក់មាន ទី១.ឈ្មោះ ឡាត់ ចាន់រិត អាយុ២៥ឆ្នាំ ទី២.ឈ្មោះ ឡាត់ រស្មី អាយុ១៩ឆ្នាំ ជាមុខសញ្ញាចាស់ទើបនឹងចេញពីគុក អ្នកទាំង២ពីររស់នៅត្រង់ចំណុចខាងលើនិង ទី៣.ឈ្មោះ ងួន ស៊ីណា អាយុ២៣ឆ្នាំ រស់នៅភូមិកំពង់ ឆ្លងឃុំ ឈើទាល ស្រុកបាណន់ ហើយជនទាំងនេះត្រូវនគរបាលស្រុកសង្កែសហការជាមួយនឹងកម្លាំងផ្នែកយុត្តិធម៌ ឃាត់ខ្លួនបាននៅចំណុចភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ។ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន១៩ថង់ទម្ងន់២០,៤៤ក្រាម ទូរស័ព្ទដៃ២គ្រឿង កាំបិតច្នៃ៤ដើម កាំភ្លើងខ្យល់២ដើម និងសម្ភារៈសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
ក្រោយពេលឆ្លើយសារភាពរួច លោកស្នងករខេត្តបានបញ្ជាឱ្យកម្លាំងជំនាញកសាងសំណុំរឿងព្រមទាំងវត្ថុតាងបទល្មើសទាំងអស់ទៅតុលាការ ។
យើងដឹងហើយថា ឆ្នាំញៀន គឺជាថ្នាំឆ្កួត សូមនិយាយថា ” ទេ ចំពោះគ្រឿងញៀន ” ៕