អង្គការម្លប់តាប៉ាង នឹងទទួលបានសមិទ្ធផលថ្មី ពីឯកឧត្តមអភិបាលខេត្ត គួច ចំរើន

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះ​សំណាលជាមួយលោកគ្រូ អ្នកគ្រូ និងកុមារអង្គការម្លប់តាប៉ាង ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ព្រមទាំងនាំយកអំណោយឧបត្ថម និងថវិកាមួយចំនួន នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

ដោយសារតែភូមិសាស្ត្រទីនេះនៅរដូវវស្សា ទឹកជន់លិចដោយជំនន់ទឹកភ្លៀងជារៀងរាល់ឆ្នាំ ដោយសារការចាក់ដីលុបអូរ សាងសង់របង ផ្លូវ ផ្ទះជាដើម នៅតាមអូរ ប្រឡាយ បច្ចុប្បន្ននេះ រដ្ឋបាលខេត្តព្រះសីហនុ កំពុងជំរុញការស្តាររអូ ប្រឡាយទាំង ៥ខ្សែ មានអូរនៅខាងមុខអង្គការ ដើម្បីបញ្ចៀសការលិចលង់នៅរដូវវស្សាបន្តទៀត ក្នុងក្រុងព្រះសីហនុ ។ ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ និងអង្គការម្លប់តាប៉ាង ដែលបានយកចិត្តទុកដាក់ថែទាំកុមារ បានចូលរៀនសូត្រដូចកុមារដទៃទៀត និងសូមឱ្យអង្គការបន្តសកម្មភាពមនុស្សធម៌ជួយកុមារនៅកម្ពុជា ពិសេសកុមារនៅក្នុងខេត្តព្រះសីហនុ ព្រមទាំងធ្វើការផ្តាំផ្ញើក្មួយៗកុមារទាំងអស់ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀននាំមកនូវគ្រោះថ្នាក់ផ្នែកសុខភាព សតិបញ្ញា ប្រាសចាកពីច្បាប់ ក្មយៗមានឱកាសអភិវឌ្ឍន៍សមត្ថភាពខ្លួន ទទួលបានចំណេះដឹង ក្លាយខ្លួនជាកូនល្អ សិស្សល្អនៅពេលខាងមុខ ក្នុងនោះអំណោយដែលឯកឧត្តមបាននាំយកមកឧបត្ថម្ភ អង្គការម្លប់តាប៉ាង រួមមាន ទឹកបរិសុទ្ធ ២០០កេស ទឹកផ្លែឈើ ៥០កេស ទឹកក្រូចកូកាកូឡា ២០កេស ប្រេងឆាដបធំ ២០ដប មីខ្លាឃ្មុំ ១កេស  ម៉ាស់ ១ ០០០ និងថវិកា ១៥លានរៀល ។

ដូច្នេះយើងត្រូវរួមគ្នាគាំទ្ររដ្ឋបាលខេត្ត ក្នុងការស្តារអូរ ប្រឡាយឡើងវិញ ដោយសាររដ្ឋបាលខេត្តក៏មានគម្រោងអភិវឌ្ឍន៍ផ្លូវមួយចំនួននៅជុំវិញអង្គការម្លប់តាប៉ាង ហើយសង្ឃឹមថា ក្នុងរយ:ពេលពី៣ទៅ៤ខែ ខាងមុខយើងនឹងមានសមិទ្ធផលថ្មី ជួយសម្រួលក្នុងការធ្វើចរាចរណ៍នៅតំបន់នេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង