រាជរដ្ឋាភិបាលគ្រោងនឹងរៀបចំគោលនយោបាល គ្រប់គ្រងសំរាម និងសំណល់ផ្លាសស្ទិក អោយបានត្រឹមត្រូវ
ឯកឧត្តម នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានយកចិត្តទុកខ្ពស់ និងជំរុញការអនុវត្តនូវគោលនយោបាយគ្រប់គ្រងសំរាម និងកាកសំណល់ផ្លាសស្ទិកនេះអោយដំណើរការបានឆាប់ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងសំណល់ ដែលធានាបានសុវត្ថិភាព សុខភាព និងគុណភាពបរិស្ថាននៅកម្ពុជា។
ឯកឧត្តមបានបន្តថា កាកសំណល់ផ្លាសស្ទិកនេះ ជាបញ្ហាប្រឈមមួយ ដែលប៉ះពាល់ទៅដល់ ទឹកដីខ្យល់ មនុស្ស និង សត្វ ជាពិសេសវាផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិនៅពេលដែលទឹក ដី ខ្យល់ ត្រូវបានបំពុលដោយប្លាស្ទិក។
សំឡេង«បញ្ហាផ្លាសស្ទិក ជាបញ្ហាប្រឈម ហើយក្រសួងបានយកចិត្តទុកខ្ពស់អំពីបញ្ហាប្លាស្ទិក នេះ ដោយសារតែ ៖
ទី១ ផ្លាស់ស្ទិក បំពុលបរិយាកាសយ៉ាងខ្លាំង រួមមាន ខ្យល់ ទឹក ដី
ទី២ សម្រាមប្លាស្ទិក អាចសម្លាប់ជីវិតសត្វ ព្រៃ និងសមុទ្រ
ទី៣ ប៉ះពាល់ខ្លាំងដល់សុខភាពមនុស្ស
ទី៤ យើងត្រូវចំណាយថវិកាច្រើនក្នុងការសំអាត
ទី៥ ផ្លាសស្ទិកមួយចំនួនមិនងាយនឹងរលួយ មិនអាចកែច្នៃវិញបាន
ទី៦ ផល់ប៉ះពាល់សេដ្ឋកិច្ចជាតិជាខ្លាំងនៅពេលដែលទឹក ដី ខ្យល់ ត្រូវបានបំពុលដោយផ្លាសស្ទិក »។
ឯកឧត្តមបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការវិចខ្ចាប់ និងទុកដាក់សំរាមអោយបានត្រឹមត្រូវដើម្បីកែលម្អសោភ័ណភាពទីក្រុងរបស់យើងអោយក្លាយទៅជាទីក្រុងមួយដែលពោរពេញទៅដោយបរិស្ថានស្អាត និង អនាម័យល្អ ប្រកបដោយផាសុខភាព និងការទាក់ទាញ។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៧មក កាកសំណល់ប្លាស្ទិក មានចំនួនប្រមាណជាង ៨ពាន់លានតោន ក្នុងនោះមានតែ ៩ភាគរយប៉ុណ្ណោះនៃសំណល់ប្លាស្ទិក ដែលបានយកទៅកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ៕ ”