មិនថាលេងទេ ប្រើរយៈពេលតែ១០ថ្ងៃប៉ុណ្ណោះ ចិនសាងសង់មន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺរលាកសួតប្រភេទថ្មី បានសម្រេច
បរទេស៖ សាងសង់ជិតរួចជាស្ថាពរហើយ ដោយចំណាយពេលត្រឹម ៨ ថ្ងៃប៉ុណ្ណោះ ហើយនឹងចាប់ផ្តើមទទួលអ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណា (2019-nCoV) នៅថ្ងៃនេះហើយ ដែលត្រូវនឹងថ្ងៃទី៣ និងទីថ្ងៃ៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន xinhuanet របស់ប្រទេសចិន។
មន្ទីរពេទ្យចំនួន២ ដែលបានសាងសង់តាមគំរូនៃការមន្ទីរពេទ្យព្យាបាលជំងឺ SARS របស់ទីក្រុងប៉េកាំង កាលពីឆ្នាំ២០០៣ គឺមន្ទីរពេទ្យ Huoshenshan ដែលបានចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០កន្លងមកនោះ នឹងបន្ទាប់ពីតួលេខនៃការឆ្លងរាលដាលជំងឺដែលឆ្លងវីរុសកូរ៉ូណា (2019-nCoV) និងអ្នកស្លាប់កើនឡើងយ៉ាងគំហុកនៅទីក្រុងវូហាន ជិតសាងសង់រួចជាស្ថាពរហើយ។
លោក ហ៊្វូស៊ានវាង អភិបាលក្រុងវូហាន បាននិយាយថា មន្ទីរពេទ្យហ៊ូសិនសាន់ Huoshenshan នេះអាចទទួលអ្នកជំងឺពីចន្លោះ ៧០០ ទៅ ១ ០០០គ្រែ ក្នុងទំហំផ្ទៃដី ២៥ ០០០ម៉ែត្រក្រឡា ហើយមានបុគ្គលិកពេទ្យជាពេទ្យយោធារបស់ប្រទេសចិនមានចំនួន ១៤០០នាក់មកធ្វើការព្យាបាលនៅទីនេះ។
ជាមួយគ្នានេះដែរ ក៏មានមន្ទីពេទ្យ Leishenshan ជាមន្ទីពេទ្យទីពីរបន្ទាប់ពីមន្ទីរពេទ្យ Huoshenshan ដែលសាងសង់ឡើងដើម្បីទប់ទល់នឹងជំងឺរាតត្បាតវីរុសកូរ៉ូណាថ្មីនេះ ដែលគ្រោងសាងរួចរាល់នៅថ្ងៃពុធ សប្ដាហ៍នេះដូចគ្នាដែរ។
គិតមកដល់ពេលនេះ នៅប្រទេសចិនមានករណីឆ្លងវីរុសកូរ៉ូណាថ្មីនេះ កើនឡើងច្រើនជាង ១៧ ០០០ ករណី ហើយបណ្ដាលឲ្យមានអ្នកស្លាប់ចំនួន ៣៦១ករណី នៅប្រទេសចិន និងមាន ១ករណី ស្លាប់នៅប្រទេសហ្វីលីពីន ៕