ឃាត់ខ្លួនជនសង្ស័យ១២នាក់ពាក់ព័ន្ធនឹងការវាយប្លន់យកទ្រព្យសម្បត្តិនិងប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ ក្រោយពីមានការប្តឹងពីសំណាក់ ប្រជាពលរដ្ឋទៅសាលារាជធានីថា មានក្មេងទំនើងតែងតែប្រមូលផ្តុំគ្នាជក់ និងវាយអ្នកធ្វើដំណើរយកទូរស័ព្ទជារឿយៗ កម្លាំងអាវុធហត្ថ ខ័ណ្ឌមានជ័យ បានដាក់ កម្លាំងជំនាញតាមដាន រហូតដល់វេលាម៉ោង២២.០០នាទីថ្ងៃទី០៧.០២.២០២០ នៅចំនុច ផ្ទះលេខ១៨G ស្ថិតនៅផ្លូវបេតុង ក្រុមទី១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ
រាជធានីភ្នំពេញ។
កំលាំងអាវុធហត្ថខណ្ឌមានជ័យ សហការណ៍ជាមួយការិយាល័យបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានចំនួន ១២នាក់ពាក់ព័ន្ធនិងការវាយប្លន់យកទូរស័ព្ទនិងប្រើប្រាស់គ្រឿងញៀន។
ជនសង្ស័យទាំងនោះរួមមាន៖
-១ឈ្មោះ ចាន់ សុខុម ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅកន្លែងកើតហេតុ។
-២ឈ្មោះ ហេង វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យទី២
-៣.ឈ្មោះ នូ វុទ្ធឌី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ស្បែកជើង ស្នាក់នៅភូមិឬស្សីសង្កាត់ស្ទឹងមានជ័យទី២
-៤.ឈ្មោះ អាន បញ្ញា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២
-៥.ឈ្មោះ ស្រ៊ាន ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដជាប់មណ្ឌលឱកាសខ្ញុំចំនួន ៥ខែ ១២ថ្ងៃ ស្នាក់នៅភូមិទ្រា៣
-៦.ឈ្មោះ ថូ ម៉ាញ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដជាប់មណ្ឌលឱកាសខ្ញុំចំនួន៥ខែ១២ថ្ងៃ ស្នាក់នៅភូមិទ្រា៣
-៧.ឈ្មោះ ទេព បណ្ឌិត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១
-៨.ឈ្មោះ ប៉ុល សុថៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ១
-៩ឈ្មោះ សិទ្ធ ហ្វីឡង់ឌី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិទ្រា២
-១០ឈ្មោះ រុំ រិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ រើសអេតចាយ ស្នាក់នៅភូមិដំណាក់ធំ១
-១១ឈ្មោះ ឈឹង សុឡា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលក់បាយ ស្នាក់នៅភូមិចំរើនផល
-១២ឈ្មោះ ណេត ស្រីល័ក្ខ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រា៣
ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាង៖
១.ក្រាមសថ្លាចំនួន ៣កញ្ចប់
២.ម៉ូតូចំនួន៣គ្រឿង ១.ម៉ាកសេ១២៥សង់ ពណ៍ខ្មៅ សេរី២០០៥ ស្លាកលេខ ភ្នំពេញ 1F.5333 ២.ម៉ាកសេ១២៥ សង់ ពណ៍ខ្មៅ សេរី២០០៩ ស្លាកលេខ ស្វាយរៀង 1B 1585៣.ម៉ាក Scoopy ពណ៌ស ស្លាក លេខ ភ្នំពេញ 1HS.8611 ៣.សំភារះប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅ ការិយាល័យបទល្មើសគ្រឿងញៀន
នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធី៕