Detail Top Banner

អត់មានជម្ងឺជម្ងឺផ្លូវដង្ហើមថ្មីកូរ៉ូណានៅកម្ពុជា អបអរសាទរជាមួយនឹងជោគជ័យនៃមន្ត្រីសុខាភិបាលកម្ពុជា ក្នុងការព្យាបាលអ្នកជំងឺជនជាតិចិន

ភ្នំពេញ៖ លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បង្ហាញភាពរីករាយ និងអបអរសាទរជាមួយនឹងជោគជ័យនៃមន្ត្រីសុខាភិបាលកម្ពុជា ក្នុងការព្យាបាលអ្នកជំងឺជនជាតិចិន ដែលឆ្លងជម្ងឺផ្លូវដង្ហើមថ្មីកូរ៉ូណា ឱ្យជាសះស្បើយ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកនាព្រឹកនេះថា ជនជាតិចិន ដែលមានជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា បានជាសះស្បើយ ក្រោយពីសម្រាកព្យាបាលនៅខេត្តព្រះសីហនុនោះ ដោយបុរសចិនរូបនេះនឹងចាកចេញពីមន្ទីរពេទ្យ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។


ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនជាតិចិនដែលទើបជាសះស្បើយពីជំងឺរលាកផ្លូវដង្ហើមខាងលើនេះ ក៏នឹងចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ស្អែកនេះ ។


សូមបញ្ជាក់ថា បុរសចិនដែលមានផ្ទុះវីរុសកូរ៉ូណានេះ មានឈ្មោះ ចា ជិនហូរ អាយុ៦០ឆ្នាំ បានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ៣នាក់ទៀត មកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។

បន្ទាប់ពីមកដល់កម្ពុជារយៈពេល២ថ្ងៃ បុរសចិនរូបនេះ មានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាល យកសំណាកទៅពិនិត្យ លុះនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ លទ្ធផលឃើញថាបុរសចិនរូបនេះកើតជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា បុរសចិន ដែលឆ្លងវីរុសកូរ៉ូណា ក្រោយពីទៅសម្រាកព្យាបាលនៅខេត្តព្រះសីហនុ អស់រយៈពេល១៣ថ្ងៃនោះ (គិតចាប់ពីថ្ងៃមកដល់កម្ពុជាសរុប១៨ថ្ងៃ)៕

អត្ថបទដែលជាប់ទាក់ទង