ភ្ញៀវទេសចរជិតពីរពាន់នាក់ ធ្វើដំណើរតាមនាវាមកលេងកំសាន្តនៅក្នុងដើមសប្ដាហ៍!នេះ

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នាវាទេសចរណ៍ NORWEGIAN JADE សញ្ជាតិ BAHAMAS មានបណ្តោយ ២៩៤ ម៉ែត្រ និង ទទឹង ៣២ម៉ែត្រ ជំរៅទឹក ៨ម៉ែត្រ ដែលមានអ្នកដំណើរចំនួន ១ ៦៤៨នាក់ នាវិកចំនួន ១ ០២៥នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង៨:១៥នាទី និងចាកចេញនៅម៉ោង ១៩:០០នាទី នេះបើយោងតាមហ្វេសប៊ុករបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង