សត្វដំរីញី១ក្បាល ធ្លាក់រណ្តៅដីត្រូវបានសង្គ្រោះ
ខេត្តមណ្ឌលគិរី៖ សត្វដំរីញី១ក្បាល ត្រូវបានពលរដ្ឋប្រទះឃើញធ្លាក់រណ្តៅដី១កន្លែង កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ នៅត្រង់ចំណុចចម្ការប្រជាពលរដ្ឋ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ។
ក្រោយពីប្រទះឃើញសត្វដំរីធ្លាក់ចូលក្នុងរណ្តៅដី ប្រពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរ កម្លាំងសមត្ថកិច្ចក្រោមការដឹកនាំដោយលោក នួន សារ៉ន អភិបាលស្រុកកែវសីមា នៅវេលាម៉ោង១និង៤០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បាននាំគ្នាជីកដីធ្វើផ្លូវ និងយករថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកកែវសីមា បាញ់ទឹកដាក់ចូលក្នុងរណ្តៅនោះ រហូតសត្វដំរីនោះវារ ឡើងចេញពីក្នុងរណ្តៅដោយសុវត្ថិភាព រួចក៏ដើរចូលព្រៃ ដើម្បីរកហ្វូងរបស់វាវិញ ។
លោក នួន សារ៉ន អភិបាលស្រុក បានឱ្យដឹងថា សត្វដំរីព្រៃ ១ក្បាល បានធ្លាក់ផុងក្នុងរណ្តៅ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ទំនង់វាធ្លាក់តាំងពីពេលយប់មិញមកម្លេះ វាជាសត្វដំរីឈ្មោលធំពេញវ័យមួយក្បាល បច្ចុប្បន្នត្រូវបានអាជ្ញាធរ និងក្រុមសមត្ថកិច្ចស្រុកកែវសីមា ធ្វើការសង្គ្រោះវាពីរណ្តៅបានដោយជោគជ័យ៕