ក្រសួងព័ត៌មានប្រជុំត្រៀមផែនការផ្សព្វផ្សាយកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ASEM ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

នៅក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានណែនាំ ដល់ឯកឧត្តម លោកជំទាវ ជាអគ្គនាយកទាំង៥ ចំណុះអោយ ក្រសួងព័ត៌មាន ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដែលទទួលបន្ទុកតាម ផ្នែក និងជំនាញនីមួយៗ ត្រូវលើក កម្មវិធីផ្សាយឲ្យបានច្រើន ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ដើម្បីឲ្យប្រជា ពលរដ្ឋដានដឹងពីគ្រប់ព្រឹត្តិការណ៍នៃកិច្ចប្រជុំនេះ។


ឯកឧត្តមបញ្ជាកល់ថា ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំប្រព្រឹត្តការណ៍នៃកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១៣ នាខែវិច្ឆិកាខាងមុខនេះ ក្រសួងព័ត៌មាន មានភារកិច្ចក្នុងកិច្ចការងារថតផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ និងបានច្បាស់ល្អ គ្រប់ទិដ្ឋភាព និងខ្លឹមសារនៃកិច្ចប្រជុំ។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការកោតសរសើរ ចំពោះលទ្ធផលការងារ របស់ថ្នាក់ដឹកនាំមន្រ្តីរាជការ គ្រប់ផ្នែកគ្រប់ជំនាញទាំងអស់ នៃក្រសួងព័ត៌មាន ដែលបានប្រឹងប្រែងរួមសហការគ្នា សម្រេចបានលទ្ធផលការងារជាច្រើន។ ដូច្នេះអ្វីដែលសំខាន់បន្តទៅមុខទៀត គឺការរួមសហការសាមគ្គីគ្នា ក្នុងការបំពេញបេសកកម្មការងារចំពោះមុខជាច្រើនទៀត ដែលក្រសួងព័ត៌មាន ត្រូវបំពេញឲ្យបានល្អ ពិសេសការ ត្រៀមចូលរួមរៀបចំកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ASEM លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លើកដំបូង ហើយជាព្រឹត្តការណ៍ដ៏ធំសម្រាប់កម្ពុជា ព្រោះមានបណ្តាប្រមុខរដ្ឋធំៗ នៃបណ្តាប្រទេសជាច្រើនក្នុងពិភពលោក នឹងអញ្ជើញមកចូលរួមប្រជុំនេះ។


ឯកឧត្តម រដ្ឋមន្រ្តី បាន បញ្ជាក់បន្ថែមថា បន្ទាប់ពីកិច្ចប្រជុំកំពូល អាស៊ី អឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកាខាងមុខនេះរួចមក ក្រសួងព័ត៌មានក៏បន្តទទួលរៀបចំ វេទិកាយុទ្ធសាស្រ្តចតុកោណផ្លូវមួយខ្សែក្រវ៉ាត់មួយ ជាមួយប្រទេសចិន ដែលគ្រោងនឹងមានអ្នកស្រាវជ្រាវ និងធុរៈជនល្បីៗជាច្រើន ចូលរួមក្នុងវេទិកានេះ ដែលគ្រោងធ្វើនៅរាជធានីភ្នំពេញ ៕ by AKP

អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង