ការកសាងផ្លូវក្រុង និងហេដ្ឋារចនាសម្ព័ន្ធក្រុងក្នុងខេត្តព្រះសីហនុ ត្រូវបានអនុវត្តដោយរក្សាបាននូវសក្តានុពលធម្មជាតិ និងបរិស្ថាន
ការកសាងផ្លូវក្រុង និងហេដ្ឋារចនាសម្ព័ន្ធក្រុងក្នុងខេត្តព្រះសីហនុ ត្រូវបានអនុវត្តដោយរក្សាបាននូវសក្តានុពលធម្មជាតិ និងបរិស្ថាន ដូចជាតំបន់ឆ្នេរសមុទ្រ ពយ ទេសភាពនគរូបនីយកម្ម ជាពិសេសត្រូវបានតភ្ជាប់សក្តានុពលតំបន់ឆ្នេរឲ្យមានទំនាក់ទំនងគ្នា តាមរយៈការស្ថាបនាផ្លូវ និងស្ពាន។
ជាលទ្ធផលឆ្នេរអូឈើទាល ឆ្នេរអូត្រេះ ឆ្នេរអ្នកតាក្រហម-ក ពយជំទាវម៉ៅ តំបន់រាម និងតំបន់ឆ្នេររាម នឹងក្លាយជាផ្នែកមួយនៃទីក្រុងដ៏មានសក្តានុពល បង្កើតបានជាតំបន់ទេសចរណ៍ តំបន់សាធារណៈដែលក្លាយជាចំណុចទាក់ទាញទេសចរ តាមរយៈការតភ្ជាប់វិថី មហាវិថី និងស្ពាន។