អ្នកតំណាងអង្គការ​សុខភាព​ពិភពលោក (WHO) ថ្លែងអំណរគុណដល់សម្ដេច ហ៊ុន សែន ដែលបានឲ្យនាវាទេសចរណ៍ Westerdam ចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ

បរទេស៖ យើងបានដឹងរួចមកហើយថា មាន​ប្រទេស​ចំនួន​៥ បានបដិសេធ​មិន​ឲ្យ​ចូល​ចត​ជា​ដាច់ខាតនូវនាវាឈ្មោះ Westerdam ដែលជារបស់ក្រុមហ៊ុន ​​ Holland America Line ព្រោះ​មានការ​ភ័យ​ខ្លាច​ចម្លង​វីរុស​កូ​រ៉ូ​ណា ប្រទេស​ទាំង​៥ នោះ​មាន​ដូច​ជា ប្រទេស​ថៃ ជប៉ុន កោះ​តៃវ៉ាន់ កោះ​ហ្គាំ និង​ប្រទេស​ហ្វី​លី​ពី​ន ។

នាថ្ងៃទី១២​ ខែកុម្ភៈ ឆ្នាំ២០២០ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេស សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះការអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam ចូលសំចតនៅកំពុងផែក្រុងព្រះសីហនុលោក Tedros Adhanom Ghebreyesus ដែលជាអគ្គនាយកអង្គការសុខភាពពិភពលក​បានសរសេរថ្លែងអំណរគុណនៅក្នុងគណនីផ្លូវការ Twitter របស់ខ្លួនថា «ការថ្លែងអំណរគុណអស់ពីចិត្តចំពោះរដ្ឋាភិបាលកម្ពុជា និងនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការបើកផ្លួវឲ្យនាវា Westerdam ចូលសំចតនៅក្រុងព្រះសីហនុឆាប់ៗនេះ»។ តំណាងអង្គការសុខភាពពិភពលោកនេះបន្តថា ការរួមចំណែករបស់កម្ពុជាមានសារសំខាន់ក្នុងការទប់ស្កាត់បញ្ហាប្រឈម ជាពិសេសភាពភ័យខ្លាច និងការរាតត្បាតនៃមេរោគ Covid-19 វាជាសកម្មភាពមួយបង្ហាញសាមគ្គីភាពដែលគួរឲ្យទុកចិត្តបាន ស្វាគមន៍ក្នុងពេលដែលពិភពលោកយើងមានឱកាសក្នុងការបញ្ឈប់កូរ៉ូណាវីរុស និងបញ្ចៀសរាល់ភាពភ័យខ្លាច»។ លោកបានបញ្ជាក់ទៀតថា ការចូលរួមរបស់កម្ពុជា ជាកាយវិការបង្ហាញពីសាមគ្គីភាព ខណៈពិភពលោកកំពុងជួបវិបត្តិ។

ការថ្លែងអំណរគុណរបស់ប្រធានអង្គការសុខភាពពិភពលោកនេះធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលដែលក្រុមហ៊ុន ​​ Holland America Line ប្រកាសថា នាវាទេសចរណ៍ Westerdam បានទទួលការអនុញ្ញាត​ឲ្យចូលសំចតពីសំណាក់អាជ្ញាធរកម្ពុជា៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង