Detail Top Banner

Updated ម្ចាស់ក្លាយជាសាកសពខ្ទេច ដាច់ក្បាលចេញពីខ្លួន ដោយសារផ្ទុះកាំជ្រួច

ខេត្តតាកែវ៖ បុរសម្នាក់ប្រកបមុខរបរធ្វើកាំជ្រួចលក់ ខណៈដែលកំពុងអង្គុយដំកាំជ្រួច ស្រាប់តែផ្ទុះបណ្តាលឲ្យដាច់ខ្លួន ដាច់ក្បាល ដៃជើង ចេញពីគ្នាថែមទាំងឆេះរោងថែមទៀត ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចទីតាំងផលិតកាំជ្រួច ក្នុងភូមិហនុមាណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងដែលស្លាប់នេះ មានឈ្មោះ កែវ ឈិន ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅភូមិកើតហេតុ ប្រភពពីសមត្ថកិច្ចដែលទៅដល់ទីតាំងផលិតកាំជ្រួចនេះផ្ទាល់បានឲ្យដឹងថា គឺមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវតាមច្បាប់នោះទេ​។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះដែលប្រកបមុខរបរធ្វើកាំជ្រួចរូបនេះ អង្គុយដំកាំជ្រួចនៅក្នុងរោង ពេលនោះសង្ស័យមិនប្រយ័ត្ន ក៏បណ្តាលឲ្យផ្ទុះលាន់កក្រើកធរណី បណ្តាលឲ្យដាច់ខ្លួន ដាច់ក្បាល ដាច់ដៃជើងចេញពីគ្នាទាំងកង់ៗជាច្រើនបំណែក នៅកន្លែងផ្សេងៗយ៉ាងរន្ធត់ ថែមទាំងឆេះរោងថែមទៀត ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការពិនិត្យនិងធ្វើកោលស្យវិច័យដល់ទីតាំងកើតហេតុនោះ និងប្រគល់សពឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង