Detail Top Banner

រថយន្តBus ចំនួន១៥គ្រឿងត្រូវបានរៀបចំសម្រាប់ដឹកភ្ញៀវទេសចរណ៍ទៅព្រលានយន្តហោះក្រុងព្រះសីហនុ ដើម្បីហោះទៅព្រលានក្រុងភ្នំពេញ

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ​ ឆ្នាំ២០២០ ក្រុមមន្ត្រីជំនាញពាក់ព័ន្ធ គ្រូពេទ្យ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងតំបន់ កំពុងប្រតិបត្តិការដើម្បីពិនិត្យសុខភាព និងបំពេញបែបបទជូនភ្ញៀវដែលចង់ចាកចេញពីកប៉ាល់ ហើយមានបំណងជិះយន្តហោះនៅព្រលានក្រុងព្រះសីហនុ ហោះទៅភ្នំពេញ រួចបន្តទៅប្រទេសកំណើតខ្លួនវិញ។

ឯកឧត្តម គួច ចំរើន រំលឹកថា ភ្ញៀវទេសចរទាំងនេះមិនត្រូវបានអនុញ្ញាតអោយដើរលេងនៅក្រុងព្រះសីហនុនោះដែរ ដើម្បីជាការការពារសុខភាពសាធារណៈ។

ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា រថយន្តBus ចំនួន១៥គ្រឿងត្រូវបានរៀបចំសម្រាប់ដឹកភ្ញៀវទេសចរណ៍ទៅព្រលានយន្តហោះក្រុងព្រះសីហនុ ដើម្បីហោះទៅព្រលានក្រុងភ្នំពេញនិងបន្តទៅប្រទេសរៀងខ្លួន។

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា គ្រូពេទ្យនឹងពិនិត្យសុខភាព និងយកសំណាកពួកគេទៅវិភាគទាំងអស់ដើម្បីអោយប្រាកដប្រជា។
ពេលនេះមិនទាន់រកឃើញសញ្ញណនៃវិរុសកូរ៉ូណា(Covid19/)នៅឡើយ។

តាមប្រភពពីមន្ត្រីសាលាខេត្តព្រះសីហនុ និយាយថារហូតដល់ល្ងាចថ្ងៃខែឆ្នាំដដែលនេះមនុស្សក្នុងកប៉ាល់មិនទាន់មានការចល័តចេញនៅឡើយ៕ ដោយ ខៀវ សាវ៉ុន

អត្ថបទដែលជាប់ទាក់ទង