ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារ Facebook និងតាមបណ្តាញសង្គម Twitter ថ្លែងអំណរគុណប្រទេសកម្ពុជា
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយតាមបណ្តាញសង្គម Twitter ដោយថ្លែងអំណរគុណកម្ពុជា ចំពោះការអនុញ្ញាតឱ្យ នាវាទេសចរណ៍ Westerdam ដែលប្រទេសចំនួន ៤ និងកោះ២ បដិសេធនោះ ឱ្យចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ។
លោក ដូណាល់ ត្រាំ បានបង្ហោះសារយ៉ាងដូច្នេះថា៖ «សូមអរគុណប្រទេសកម្ពុជាដ៏ស្រស់បំព្រង សម្រាប់ការទទួលយក នាវាទេសចរណ៍ Westerdam ឱ្យចូលចតនៅប្រទេសរបស់ខ្លួន។ សហរដ្ឋអាមេរិក នឹងចងចាំអំពើល្អរបស់អ្នក»។