Detail Top Banner

សិស្សសាលា ២នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌបឹងកេងកង ឃាត់ខ្លួនករណីលួចឆក់ទូរស័ព្ទ

ភ្នំពេញ៖ នៅព្រឹកព្រលឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សមត្ថកិច្ចខណ្ឌបឹងកេងកង បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ២នាក់ នៅចំណុចមុខផ្ទះលេខ៦០ ផ្លូវ១៩៩ ក្រុម៤០ ភូមិ៥ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង ករណីលួចមានស្ថានទម្ងន់ទោស ដោយជនសង្ស័យបានធ្វើសកម្មភាពលួចឆក់ទូរស័ព្ទតាមផ្លូវសាធារណៈ វេលាម៉ោង៤.៤០នាទីព្រឹក។

បើតាមរបាយការណ៍ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថា ជនសង្ស័យមានឈ្មោះ ង ចពស ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ២០២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក មុខរបរជាសិស្ស និងម្នាក់ទៀតមានឈ្មោះ ប ពធរ ភេទ ប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះ២៩១ ផ្លូវ២៤៥ សង្កាត់ផ្សាដើមគរ ខណ្ឌទួលគោក មុខរបរជាសិស្ស ។

ជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះឈ្មោះ ស៊ីម វុធ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៦៨២ ផ្លូវជាតិលេខ២ ភូមទួរការ សង្កាត់ចាក់អង្រែរ ខណ្ឌមានជ័យ មុខរបរសន្ដិសុខ។ ក្នុងសកម្មភាពនោះដែរ ជនសង្ស័យប្រើប្រាស់ម៉ូតូចំនួន ២គ្រឿង ម៉ាកស្កូបពីពណ៌ស ឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1HL-1286 និងម៉ាកស្កូបពី ពណ៌ស ឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1HW -1150។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ព្រមទាំងវត្ថុតាង រួមមានម៉ូតូធ្វើសកម្មភាព បានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង