ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ប្រគល់អំណោយជាឧបករណ៍ភ្លេងតន្រ្តីកាយរិទ្ធ១ឈុត តំលៃ១២០០០ដុល្លាអាមេរិក

ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត និងលោកលោកស្រីប្រធាន អនុប្រធានមន្ទីរ ជំនាញជុំវិញខេត្ត បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ឧបករណ៍ភ្លេងតន្រ្តីកាយរឹទ្ធ១ឈុត តំលៃ១ ២០០០ដុល្លា ជូនដល់ក្រុមយុវជនកាយរិទ្ធ វិទ្យាល័យហ៊ុនសែន ក្រុងទេពនិម្មិត ខេត្តប៉ៃលិន ដែលពិធីនេះធ្វើឡើងនៅ វិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ការប្រគល់ឧបករណ៍ភ្លេងជូនក្រុមយុវជនកាយរឹទ្ធនៅពេលនេះ ដើម្បីអោយក្មួយៗសិស្សានុសិស្សក្រុមកាយរិទ្ធទាំងអស់បញ្ចេញនូវសមត្ថភាព និងចូលរួមគ្រប់សកម្មភាពតាមតំរូវការក្នុងសង្គមនានាក្នុងខេត្ត ដើម្បីជាគំរូដល់ក្មួយៗជំនាន់ក្រោយ និងជាពិសេសបណ្តុះនូវសមត្ថភាពនៃការលេងភ្លេង នៅក្នុងកម្មវិធីនានា របស់ថ្នាក់ជាតិដែលធ្វើការរៀបចំនៅក្នុងខេត្តប៉ៃលិនទាំងមូល ។ឯកឧត្តមបន្តថា៖ អស់រយៈពេលជាយូរមកហើយ ខេត្តប៉ៃលិនមិនទាន់មានឧបករណ៍ភ្លេងដន្រ្តីកាយរិទ្ធ ដើម្បីធ្វើការលេងក្នុងកម្មវិធីផ្សេងៗក្នុងខេត្តនៅឡើយ ទើបនៅពេលនេះឯកឧត្តមបានឧបត្ថម្ភឧបករណ៍ភ្លេងដន្រ្តីកាយរិទ្ធ ជូនដល់យុវជនកាយរិទ្ធវិទ្យាល័យហ៊ុន សែន ដើម្បីបង្ករលក្ខណៈងាយស្រួលក្នុងការលេងភ្លេងគ្រប់កម្មវិធីនានាក្នុងខេត្ត ជាលក្ខណៈថ្នាក់ជាតិ ថ្នាក់អន្តរជាតិ ស្របតាមស្តង់ដាបច្ចេកទេស ដែលគ្រូបង្គោលបានបង្ហាត់បង្រៀនមកពីរាជធានីភ្នំពេញ ក្នុងន័យលើកស្ទួយវិស័យអប់រំយុវជននិងកីឡាអោយបានកាន់តែល្អថែមទៀត។


ក្នុងឱកាសនោះដែរឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក៍បានណែនាំដល់លោកនាយកសាលាវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន និងលោកគ្រូអ្នកគ្រូទាំងអស់ ត្រូវបន្តបង្ហាត់បង្រៀននូវចំនេះជំនាញបន្ថែមទៀត ដល់សិស្សានុសិស្សយុវជនកាយរិទ្ធ អោយយល់កាន់តែច្បាស់ ពីឧបករណ៍ដែលប្រគល់ជូន ជាពិសេសត្រូវចូលរួមថែរក្សាការពារអោយបានគង់វង្សសំរាប់ពង្រឹងសមត្ថភាព បច្ចេកទេសនៃការលេងភ្លេងអោយបានកាន់តែល្អ។


សូមបញ្ជាក់ថា៖ ឧបករណ៍ភ្លេងដន្រ្តីកាយរិទ្ធ១ឈុត នេះគឺមានតំលៃ ១ ២០០០ដុល្លាអាមេរិច រួមមានស្គរតូច ធំ ត្រែសំរាប់ផ្លុំ ខ្ចាន់ណូតូចសំរាប់ចុច និងឧបករណ៍មួយចំនួនទៀត ដែលជាអំណោយរបស់ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន សំរាប់ប្រគល់ជូនដល់ក្រុមយុវជនកាយរិទ្ធវិទ្យាល័យ ហ៊ុនសែនក្រុងទេពនិមិ្មតប៉ៃលិន និងជាមួយគ្នានេះ ឯកឧត្តមក៍បានឧបត្ថម្ភថវិការ ១លានរៀលបន្ថែមទៀត ជូនដល់ក្រុមយុវជនកាយរិទ្ធវិទ្យាល័យហ៊ុនសែនក្រុងទេពនិមិ្មតប៉ៃលិន៕

អត្ថបទដែលជាប់ទាក់ទង