Updating ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19​ កើនដល់១​ ៨៧៣នាក់ ខណៈចំនួនអ្នកឆ្លងកើនដល់ ៧៣ ៤២៩នាក់

បរទេស៖ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post អាជ្ញាធរសុខាភិបាលខេត្តហ៊ូប៉ី ប្រទេសចិន ដែលជាចំណុចកណ្តាលនៃប្រភពវីរុសកូវីដប្រភេទ​ថ្មី COVID-19​ បានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន ៩៨នាក់បន្ថែមទៀត​ ករណី​ស្លាប់​នៅក្រៅ​ប្រទេស​ចិន មានតែ ​៣ករណី​តែប៉ុណ្ណោះ គឺ​នៅ​ជប៉ុន ​​ហ្វីលីពីន​ និងហុងកុង។

​បើ​គិត​ត្រឹម​ម៉ោង៨និង​២៤០នាទី ព្រឹក​ថ្ងៃ​អង្គារ ទី​១៨ ខែកុម្ភៈ នេះ​ដែលសរុបចំនួននៅទូទាំងពិភពលោកមនុស្សស្លាប់ទាំងអស់កើនដល់ ១​ ៨៧៣នាក់ ខណៈចំនួនអ្នកឆ្លងកើនដល់ ៧៣ ៤២៩នាក់។

​បើតាម​បច្ចុប្បន្នភាព​នៃ​ទិន្នន័យ​របស់​គណៈកម្មាធិកា​រ​សុខាភិបាល​ជាតិចិន អ្នកជំងឺ​ជាង​ ១០ ០០០​​នាក់ ត្រូវបាន​រាយការណ៍​ថា ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ និង​ប្រមាណ​ជាង ​១០ ០០០​នាក់​ដូចគ្នា បាន​ជាសះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ ​​។

ដើម្បីទប់ស្កាត់ការរីករាលដាលយ៉ាងឆាប់រហ័សអាជ្ញាធរចិន បានប្រកាសបិទទ្វារទីក្រុងប្រមាណជាង ៨០ នៅក្នុងខេត្តជិត ២០ ចាប់តាំងពីការរីករាលដាលនៃជំងឺនេះ។

វិធានការណ៍តឹងរ៉ឹងរួមមានការគ្រប់គ្រងចលនារបស់អ្នកស្រុក និងយានយន្តនិងការរឹតត្បិតការចូលទៅកាន់សហគមន៍លំនៅដ្ឋាន និងសមាសធាតុនានាកំពុងត្រូវបានអនុវត្តនៅទូទាំងប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង