គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ក្នុង១ថ្ងៃ
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍នៅ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៥នាក់ ក្នុងនោះមានស្រី២នាក់ និងបង្កឲ្យរងរបួសធ្ងន់ ៣នាក់ និងរបួសស្រាលម្នាក់ ។
ប្រភពពីទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសរបស់នគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៩នាក់ នៅថ្ងៃទី១៧ ខែកុម្ភៈ គឺកើតឡើងដោយសារការប៉ះទង្គិចចំនួន ៦លើក៕