« បរិច្ចាគឈាមនៃក្តីស្រឡាញ់ »

ភ្នំពេញ៖ សសយក រាជធានីភ្នំពេញ សូមជូនដំណឹងដល់សាធារណៈជន និងសមាជិក សមាជិកា ក្រុមគ្រួសារនៃ​សហភាព​សហព័ន្ធ​យុវជនកម្ពុជា រាជធានីភ្នំពេញ នូវលទ្ធផលនៃពិធី « បរិច្ចាគឈាមនៃក្តីស្រឡាញ់» ដែលបានប្រព្រឹត្តទៅ​នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមកិច្ចសហការរវាង​សហភាពសហព័ន្ធយុវជន​កម្ពុជា រាជធានីភ្នំពេញ មជ្ឈមមណ្ឌលជាតិផ្តល់ឈាម និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានទទួលអំណោយឈាម​ពីសិស្ស និស្សិត និងសមាជិក សមាជិកាក្រុមគ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ចំនួន ២២៩សាក់ លើចំនួនដែលបានចូលរួមស្តាប់ការណែនាំពី​អត្ថប្រយោជន៍នៃការស្ម័គ្រចិត្ត​បរិច្ចាគឈាម​ប្រមាណ​១០០០នាក់។

សកម្មភាពនេះបង្ហាញពី កម្លាំងសាមគ្គីរបស់យុវជន ក្នុងការលើកកម្ពស់វប្បធម៌ចែករំលែក និងរួមគ្នាជាធ្លុងមួយ​ក្នុងចលនាស្ម័គ្រចិត្ត ដើម្បីបុព្វហេតុកិច្ចការមនុស្សធម៌ និង​ជួយសង្គ្រោះ​គ្នាទៅវិញទៅមកក្នុងស្មារតីមហាគ្រួសារខ្មែរ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង